ទំនាស់ពាក្យសម្ដីជាមួយអ្នកជិតខាង យោធាម្នាក់បាញ់៥គ្រាប់ នៅខណ្ឌ៧មករា ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន

Posted By: RoogRog Robot | 02-May-2024 12:12:01

2024-05-02 11:04am

(ភ្នំពេញ)៖ ហេតុការណ៍ផ្ទុះអាវុធ៥គ្រាប់ ដែលបានកើតឡើងនាម៉ោង៣ទាបភ្លឺ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា បង្កឲ្យមានការភ្ញាក់ផ្អើលនោះ កម្លាំងនគរបាលខណ្ឌ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ បានចាប់ខ្លួនមន្ដ្រីយោធាម្នាក់ដែលជាអ្នកបាញ់បោះ។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មន្ដ្រីយោធាដែលត្រូវចាប់ខ្លួនក្រោយផ្ទុះអាវុធនោះ ឈ្មោះ ផាត ផាណា អាយុ៣៥ឆ្នាំ។ មូលហេតុដែលនាំឲ្យផ្ទុះអាវុធនេះ ដោយសារតែទំនាស់ពាក្យសម្ដីជាមួយអ្នកជិតខាង។

ក្រោយចាប់ខ្លួន, កម្លាំងនគរបាល បានប្រគល់មន្រ្តីយោធារូបនេះ ជូនកម្លាំងអាវុធហត្ថខណ្ឌ៧មករា ធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...