កិច្ចសម្ភាសន៍ជាន់ខ្ពស់ចិន៖ កិច្ចសម្ភាសន៍ជាន់ខ្ពស់ជាមួយលោក Gunawardena នាយករដ្ឋមន្ត្រីស្រីលង្កា

Posted By: RoogRog Robot | 01-May-2024 17:05:31

2024-05-01 03:59pm

(ប៉េកាំង)៖ កិច្ចសម្ភាសន៍ជាន់ខ្ពស់លើកនេះ បាននាំមកជូនលោកអ្នក នូវកិច្ចសម្ភាសន៍ជាមួយលោក Gunawardena នាយករដ្ឋមន្ត្រីស្រីលង្កា។

លោក Gunawardena បានថ្លែងថា ក្នុងរយ:ពេលជាង៦០ឆ្នាំដែលប្រទេសស្រីលង្កានិងចិន បានបង្កើតទំនាក់ទំនងការទូតមក ប្រទេសទាំងពីរគឺជាដៃគូដ៏ជិតស្និទ្ធលើគ្រប់វិស័យ។ ប្រទេសចិនបានជួយស្រីលង្កាជាប់រហូតមក ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមផ្សេងៗ។ ពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាថ្មីៗ ហើយការធ្វើទំនើបកម្មត្រូវបានពន្លឿនយ៉ាងឆាប់រហ័ស។ ប្រទេសស្រីលង្កាក៏សង្ឃឹមដែរថា នឹងសម្រេចបាននូវទំនើបកម្មខាងឧស្សាហកម្មផលិតកម្ម និងសេវាកម្មរបស់ខ្លួន ដើម្បីសម្រេចការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ក្នុងកិច្ចជំនួបជាមួយលោកប្រធានរដ្ឋចិន Xi Jinping លោកXi Jinping បានថ្លែងថា នឹងលើកទឹកចិត្តក្រុមហ៊ុនចិនទៅវិនិយោគទុន និងបង្កើតអាជីវកម្មនៅក្នុងប្រទេសស្រីលង្កា ហើយសង្ឃឹមថា ប្រទេសស្រីលង្កាអាចកសាងបរិយាកាសពាណិជ្ជកម្មប្រកបដោយយុត្តិធម៌ និងតម្លាភាព។ ស្រីលង្កាបាននិងកំពុងអនុវត្តតាមពាក្យសន្យារបស់ខ្លួន ដោយបានដាក់ចេញបទប្បញ្ញត្តិថ្មីដែលបានបន្ធូរបន្ថយ គោលនយោបាយជាច្រើន ដើម្បីបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគ។

ស្រីលង្កាសង្ឃឹមថានឹងអាចចាប់យកឱកាសនេះ ដើម្បីធ្វើទំនើបកម្មប្រទេសជាតិរបស់ខ្លួន។ កិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតរវាងស្រីលង្កា និងចិនប្រាកដជានឹងជំរុញវិបុលភាពខាងសេដ្ឋកិច្ចមិនខាន៕

ដោយវិទ្យុមិត្តភាពកម្ពុជាចិន



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...