អភិបាលស្រុកស្ទោង ដាក់បទបញ្ជាដល់កងកម្លាំង ត្រូវថែរក្សាការពារធនធានធម្មជាតិឲ្យខានតែបាន

Posted By: RoogRog Robot | 01-May-2024 16:24:35

2024-05-01 03:18pm

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចុះយុទ្ធនាការការធនធានធម្មជាតិព្រៃលិចទឹក និងតំបន់បី នៅទីបញ្ជាការស្រាល (ពាក់ថែប) ក្នុងភូមិសាស្ត្រឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកបានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់កងកម្លាំងសរុប ដែលបានបំពេញបេសកកម្មនៅទីនេះត្រូវបំពេញតួនាទី ភារកិច្ច ការពារធនធានធម្មជាតិព្រៃលិចទឹក និងមច្ឆជាតិនៅតំបន់បីឲ្យបានជាដើម្បីផលប្រយោជន៍ យើងទាំងអស់គ្នា និងជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ ក៏ដូចជាការចូលរួមថែរក្សានិងលើកកម្ពស់បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីផងដែរ។

លោកបានអំពាវនាវពលរដ្ឋក្នុងមូលដ្ឋានសូមចូលរួមថែរក្សាការពារទាំងអស់គ្នា ជាមួយអាជ្ញាធរមូលដ្ឋាន និងរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារធនធានធម្មជាតិ ដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា។

លោកបានបញ្ជាក់បន្ថែម និងព្រមានធ្ងន់ៗដល់ជនណា ដែលរុករានទន្ទ្រានបំភ្លេចបំផ្លិចបំផ្លាញ ឬបំពានបទបញ្ញត្តិ និងសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាការពារធនធានធម្មជាតិ ជាពិសេសព្រៃរនាម និងព្រៃលិចទឹកដែលជាជម្រកត្រីពងដ៏សំខាន់បំផុតនេះ ត្រូវទទួលខុសត្រូវ និងផ្ដន្ទាទោសតាមច្បាប់ជាធរមានដោយគ្មានការលើកលែង។

សូមបញ្ជាក់ថា នៅក្នុងឱកាសនេះ លោកអភិបាលស្រុកស្ទោងក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនដល់កងកម្លាំងសរុបដែលប្រចាំការនៅទីបញ្ជាការស្រាលនេះផងដែរ៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...