អភិបាលរងខេត្តកោះកុង ណែនាំឱ្យអ្នកពាក់ព័ន្ធយកចិត្តទុកដាក់តាមដានភាពរាំងស្ងួតរដូវប្រាំងអូសបន្លាយ ដើម្បីត្រៀមអន្តរាគមន៍ទាន់ពេលវេលា

Posted By: RoogRog Robot | 01-May-2024 16:24:35

2024-05-01 03:22pm

(កោះកុង)៖ លោកស្រី អ៉ី នារីនេត អភិបាលរងខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានណែនាំឱ្យអាជ្ញាធរក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធយកចិត្តទុកដាក់តាមដាន និងភាពរាំងស្ងួតនៅរដូវប្រាំងអូសបន្លាយ ដើម្បីត្រៀមអន្តរាគមន៍ទាន់ពេលវេលា។

ការណែនាំបែបនេះរបស់លោកស្រីអភិបាលរងខេត្តកោះកុង បានធ្វើឡើងនៅក្នុងឱកាសដែលលោកស្រីបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យអំពីវឌ្ឍនភាពការងារត្រៀមបង្ការគ្រោះរាំងស្ងួត ក្នុងរដូវប្រាំង នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។

ជាមួយគ្នានេះ លោកស្រីអភិបាលរងខេត្ត បានដាក់ចេញនូវគោលការណ៍មួយចំនួន ដើម្បីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាព បន្តអនុវត្តមានដូចខាងក្រោម៖

ទី១៖ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវតាមដានជាប្រចាំអំពីស្ថានភាពទឹក ក្នុងករណីមានបញ្ហាកង្វះទឹកប្រើប្រាស់ ត្រូវរាយការណ៍ជាបន្ទាន់ ដើម្បីឆ្លើយតបបានទាន់ពេលវេលាទី២៖ រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ត្រូវត្រៀមលក្ខណៈទាំងកម្លាំង និងសម្ភារៈ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ ទី៣៖ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីការប្រើប្រាស់ទឹកដោយសន្សំសំចៃ ទី៤៖ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវគិតគូរអំពីទីតាំងដីសម្រាប់ធ្វើជាប្រភពទឹក សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋានទី៥៖ មន្ទីរធនធានទឹក និងឧតុនិយម ត្រូវបន្តពិនិត្យអំពីលទ្ធភាពស្តារប្រឡាយដែលមានស្រាប់ទី៦៖ មន្ទីរអភិវឌ្ឍជនបទ ត្រូវស្នើសូមគម្រោងជីកអណ្តូងថ្មីបន្ថែមទៀត នៅទីតាំងដែលចាំបាច់ទី៧៖ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបន្តពិនិត្យ និងពិភាក្សាជាមួយក្រុមហ៊ុន អាជីវករ អំពីការផ្គត់ផ្គង់ទឹកនៅតាមក្រុង ស្រុកទី៨៖ មន្ទីរអប់រំ យុវជន និងកីឡា ត្រូវផ្សព្វផ្សាយ និងគិតគូរអំពីសុខភាពសិស្សសាលា នារដូវក្តៅនេះទី៩៖ គ្រប់មន្ទីរ អង្គភាព ដែលពាក់ព័ន្ធទាំងអស់មុននឹងរាយការណ៍អំពីកិច្ចការពាក់ព័ន្ធនឹងគ្រោះមហន្តរាយក្នុងខេត្ត ត្រូវផ្តល់ព័ត៌មាន ឬពិនិត្យពិភាក្សាជាមួយអ្នកពាក់ព័ន្ធជាមុនសិនទី១០៖ គ្រប់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាព ដែលពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការឆ្លើយតបគ្រោះរាំងស្ងួត។

លោកស្រីបានបញ្ជាក់ថា អាជ្ញាធរ និងសាមីមន្ទីរដែលពាក់ព័ន្ធទាងអស់ ត្រូវតាមដានដោយយកចិត្តពោះគ្រោះមហន្តរាយរាំងស្ងួតនារដូវប្រាំង ដែលមានអាកាសធាតុប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ៕








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...