លោក Netanyahu ព្រមានពីការវាយលុកជើងគោកចូលទីក្រុង Rafah ទោះជាមាន ឬគ្មានកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា

Posted By: RoogRog Robot | 01-May-2024 10:55:14

2024-05-01 09:52am

(ហ៊្សេរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាចិត្តកាលពីថ្ងៃអង្គារសប្តាហ៍នេះថា នឹងបើកការវាយលុកតាមផ្លូវគោកចូលទីក្រុង Rafah ដែលស្ថិតនៅភាគខាងត្បូងតំបន់ហ្គាហ្សា ទោះជាមាន ឬគ្មាន កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាសក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ ២០២៤។

ការិយាល័យនាយករដ្ឋមន្រ្តីបញ្ជាក់ថា លោក Netanyahu បានប្រាប់ក្រុមគ្រួសារនៃចំណាប់ខ្មាំងដែលនៅសល់ក្នុងតំបន់ហ្គាហ្សាថា <<យើងនឹងចូលក្នុងទីក្រុង Rafah ហើយនឹងលុបបំបាត់កងវរសេនាតូចហាម៉ាសនៅទីនោះ ទោះជាមាន ឬគ្មានកិច្ចព្រមព្រៀង>>។

នេះជាការអត្ថាធិប្បាយរបស់ លោក Netanyahu ម្តងទៀត ស្របពេលដែលក្រុមហាម៉ាស កំពុងថ្លឹងថ្លែងលើសំណើចុងក្រោយ នៃបទឈប់បាញ់ដែលត្រូវបានដាក់ចេញក្នុងកិច្ចពិភាក្សា នៅទីក្រុងគែរ ជាមួយក្រុមអ្នកសម្រុះសម្រួលអាមេរិក អេហ្ស៉ីប និងកាតា ហើយបើទោះបីជាមានការបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់ទីក្រុងវ៉ាស៉ីនតោន និងប៉ុន្មានម៉ោង មុនពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កំណត់ថាទៅដល់អ៉ីស្រាអែល ក្នុងដំណើរទស្សនកិច្ចដើម្បីដោះស្រាយវិបត្តិមជ្ឈិមបូព៌ារបស់លោក៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...