សកម្មភាព «រដូវកាលភាពយន្តឯកសារចិន» ចាប់ដំណើរការនៅប្រទេសហុងគ្រី

Posted By: RoogRog Robot | 30-Apr-2024 17:27:05

2024-04-30 04:24pm

(ប៉េកាំង)៖ ខណៈពេលដែលលោកប្រធានរដ្ឋចិន Xi Jinping នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសហុងគ្រី នៅថ្ងៃទី ២៩ ខែមេសា តាមម៉ោងក្នុងតំបន់ សកម្មភាព <<រដូវកាលភាពយន្តឯកសារចិន>> ដែលរួមសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងស្ថានីយទូរទស្សន៍ ATV របស់ប្រទេសហុងគ្រី បានចាប់ដំណើរការនៅទីក្រុង Budapest ប្រទេសហុងគ្រី។

ភាពយន្តឯកសារចំនួនជាង ១០ ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងត្រូវចាក់ផ្សាយនៅលើ ប្រព័ន្ធផ្សព្វផ្សាយហុងគ្រី ដើម្បីបង្ហាញពីកម្លាំងរស់រវើករបស់ប្រទេសចិ នក្នុងយុគសម័យថ្មីជូនចំពោះទស្សនិកជនហុងគ្រី ក៏ដូចជានិទានរឿងរ៉ាវស្តីពីការផ្លាស់ប្តូរមិត្តភាព រវាងប្រជាជនចិននិងហុងគ្រី និងបង្ហាញពីចក្ខុវិស័យដ៏ល្អប្រសើរស្តីពីការយល់ដឹង និងរៀនសូត្រពីគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ដោយសង្ឃឹមថា ភាពយន្តឯកសារទាំងនេះដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងជួយបង្កើនការយល់ដឹងនិងចំណងមិត្តភាព រវាងប្រជាជនចិននិងហុងគ្រី ពង្រឹងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះនៃមតិសាធារណៈ សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែង រវាងប្រទេសទាំងពីរ និងជំរុញការកសាងសហគមន៍រួមវាសនា របស់មនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...