នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល ឃាត់ទំនិញក្លែងក្លាយរបស់យោធាផ្កាយ២មួយរូប នៅក្រុងតាខ្មៅ

Posted By: RoogRog Robot | 28-Apr-2024 19:02:15

2024-04-28 05:55pm

(កណ្ដាល)៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានឃាត់រថយន្តចំនួន៣គ្រឿង ពាក់ព័ន្ធករណីផលិតផលក្លែងក្លាយ និងក្លែងប្រភពរបស់ឧត្តមសេនីយ៍យោធាផ្កាយ២មួយរូប ឈ្មោះ យ៉ង់ ម៉ៅ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ត្រីលី សុជាតិ ស្នងការរងទទួលផែនបានឲ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ និងដោយមានការសម្របសម្រួលនីតិវិធីវីពីលោកលាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល តាមរយៈប្រព័ន្ធទំនាក់ទំនងតេឡេក្រាម នៅវេលាម៉ោង៧៖៤៣នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានឃាត់រថយន្តចំនួន៣គ្រឿង ពាក់ព័ន្ធករណីផលិតផលក្លែងក្លាយ និងក្លែងប្រភព។

លោកស្នងការរងបន្តថា នៅវេលាម៉ោង១២ និង២០នាទី ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកខា ដែនណា ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តកណ្ដាល កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរៈសេនីយ៍ទោលី គឹមសក្ដិ ស្នងការរង កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ចៅសង្កាត់ស្វាយរលំ មេភូមិលេខ 1 ក ដើម្បីចុះត្រួតពិនិត្យជាក់ស្ដែង ទីតាំងឃ្លាំងគ្មានលេខ ស្ថិតនៅផ្លូវលំ ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកបន្តថា តំណាងម្ចាស់ឃ្លាំងឈ្មោះ ពេញ ពិសិទ្ធ ភេទ ប្រុស អាយុ 32 ឆ្នាំ មានទីលំនៅភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរមេការឃ្លាំងទំនិញ។ ម្ចាស់ឃ្លាំងមានឈ្មោះសាង ភេទប្រុស អាយុប្រហែល 50 ឆ្នាំ ជនជាតិវៀតណាម នៅប្រទេសវៀតណាម។ បន្ទាប់ពីក្រុមការងារបាន ត្រួតពិនិត្យរួចលោក ខា ដែនណា ព្រះរាជអាជ្ញារង បានសម្រេចធ្វើការដកហូតវត្ថុតាង ដែលពាក់ព័ន្ធនឹងករណី ផលិតផលក្លែងក្លាយនិងក្លែងប្រភព។

លោកបន្តទៀតថា ទំនិញបានរក្សាទុកនៅក្នុងទីតាំងឃ្លាំងដដែលមិនបានដកហូតទេ ។ ក្រុមការងារបានធ្វើការបិទសៀលឃ្លាំងនិង ធ្វើកិច្ចសន្យាជាមួយម្ចាស់ឃ្លាំងជួល ឈ្មោះសុខ សុខា ជួយមើលថែរក្សាទំនិញនៅក្នុងឃ្លាំងមិនឲ្យបាត់បង់រង់ចាំការអនុវត្តនិតិវិធីបន្ត។

តាមរបាយការណ៍របស់នគរបាល ៖ រថយន្តទី 1 ម៉ាក Saang yong ពណ៌បៃតងចាស់ ពាក់ស្លាកលេខភ្នំពេញ 2H-6046។ឃាត់នៅចំណុចផ្លូវ 21 B ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅវេលាម៉ោង០៥ និង៣០នាទី ។ តំណាងម្ចាស់ទំនិញនិងជាម្ចាស់រថយន្តមានឈ្មោះ កែន ប្រុស ភេទប្រុស អាយុ 36 ឆ្នាំ មានទីលំនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ មុខរបរបើកបរ។ រថយន្តទី 2 ម៉ាក KIA BONGoIII ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2BF-5134។ឃាត់នៅចំណុចផ្លូវ 115 ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅវេលាម៉ោង១០ និង១០នាទី ។ តំណាងម្ចាស់ទំនិញនិងជាម្ចាស់រថយន្តមានឈ្មោះ កែវ សុខហាយ ភេទប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរបើកបរ។ រថយន្តទី 3 ម៉ាក កូរ៉េ ១.៥តោន ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2M-5330។ឃាត់នៅចំណុចផ្លូវ21 ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅវេលាម៉ោង១០ និង២០នាទី ។ តំណាងម្ចាស់ទំនិញនិងជាអ្នកបើកបរ រថយន្តមានឈ្មោះ ស៉ឹង សែ ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅភូមិស្រែស្រម៉ ឃុំទីពោរ ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរបើកបរ។

ដឹកទំនិញចម្រុះក្នុងរថយន្តទាំង៣រួមមាន÷-សាប៊ូបោកខោអាវប្រភេទទឹក-សំបកកំប៉ុងជ័រ-ប្រដាប់ជូតផ្ទះ-សាប៊ូម៉ាកfineline -សាប៊ូម៉ាក់D-nee-ប៊ូឡុងដែក-ប្រេងបាតម៉ាស៊ីន-គ្រឿងជ័រចម្រុះតាមការបញ្ជាក់ពីតំណាងម្ចាស់ទំនិញដោយមិនទាន់រាប់ចំនួនច្បាស់លាស់នៅឡើយ។យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល រង់ចាំការអនុវត្តនីតិវិធីបន្ត។

ការត្រួតពិនិត្យឃើញទំនិញដូចខាងក្រោម:1-សាប៊ូម៉ាក់Fine line ចំនួន 369 កេស2-សាប៊ូម៉ាក់D-nee ចំនួន 129 កេស3-ប្រេងរំអិល ចំនួន 106 កេស4-កាវ ចំនួន 10 ធុង5-ធូបមូសម៉ាក់ ranger ចំនួន 110 កេស6-គំរបង្ហារមចំនួន 40 បេ7-ស៊ុំផ្អោបកញ្ច្រែងកង្ហារ ចំនួន 3 បេ8-ក្រដាសអនាម័យ ចំនួន 920 ដុំ9-ផ្សិតត្រចៀកកណ្ដុរ ចំនួន 24បេ10-ម៉ូទ័រកង្ហារ ចំនួន 100 កេស11-អ៊ីសេ ចំនួន១កេស មាន 20 ថង់12-ប៊ូឡុងដែក ចំនួន៣ដុំ13-គ្រាប់ជ័រ ចំនួន ១០បេ ស្មើរនិង 50 គីឡូក្រាម14-ក្បាលហ្គាស ចំនួន១កេស 15-ខ្សែភ្លើងកង្ហារ ចំនួន 28បេ16-ក្បាលបូមទឹក ចំនួន 4 កេស17-កាបូបយួរ ចំនួន18 កេស18-ស៊ុំរូបថត ចំនួន 21 កេស19-ជីកសិកម្ម ចំនួន ៦កេស20-គ្រឿងអេឡិចត្រូនិច ចំនួន 5 កេស21-បាតស្បែកជើង ចំនួន26 កេស22-ទុយោជ័រសម្រាប់បឺតទឹក ចំនួន 26 កេស23-កែវជ័រ ចំនួន28 កេស ៕




















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...