ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធយោធិន២០រូប ដែលបានពលី ដោយឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ និងនាំយកថវិកាសម្តេចធិបតី ប្រគល់ជូនក្រុមគ្រួសារសព

Posted By: RoogRog Robot | 28-Apr-2024 18:22:23

2024-04-28 05:19pm

(កំពង់ស្ពឺ)៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បាន ដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធយោធិន២០រូប ដែលបានពលី ដោយឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈផងដែរ។

នៅក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធយោធិនដែលបានពិលីនេះ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា ក៏បាននាំយកនូវសារចូលរួមរំលែកទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារសពផងដែរ។ ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី ក៏បាននាំយកថវិកាប្រគល់ជូនក្រុមគ្រួសារសពយោធិន ដោយ១គ្រួសារទទួលបាន ២ម៉ឺនដុល្លារជាថវិការបស់សម្តេចធិបតី, ៣លានរៀលជាថវិកាក្រសួងការពារជាតិ, ៥ពាន់ដុល្លារជាថវិកាបានមកពីសប្បុរសជននានា និង១គ្រួសារ១លានរៀល ជាថវិការបស់ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ មានករណីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគីទី៣ បណ្តាលឱ្យយោធិនចំនួន ២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស។

ជាមួយនឹងសារចូលរួមរំលែកទុក្ខ និងជួយថវិកាទៅក្រុមគ្រួសារសពយោធិន សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់ថវិកាចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០ លានរៀលផងដែរ៕
























































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...