រុស្ស៉ី អះអាងថាបាញ់កម្ទេចដ្រូនអ៊ុយក្រែន ១៧គ្រឿង

Posted By: RoogRog Robot | 28-Apr-2024 17:07:55

2024-04-28 04:03pm

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃអាទិត្យ ទី២៨ ខែមេសា បានអះអាងថាកងកម្លាំងរបស់ខ្លួនបានបាញ់កម្ទេចដ្រូន ១៧គ្រឿងបាញ់ដោយអ៊ុយក្រែន នៅលើទឹកដីរបស់រុស្ស៉ី ខណ​​ៈមន្ត្រីម្នាក់ក្នុងតំបន់និយាយថាការវាយប្រហារនេះមានគោលដៅលើឃ្លាំងស្ដុកប្រេងក្នុងតំបន់ Kaluga។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមក្រសួងការពារជាតិរុស្ស៉ី ក្នុងចំណោមដ្រូនខាងលើរបស់អ៊ុយក្រែន មាន៣គ្រឿងត្រូវបានទម្លាក់នៅតំបន់ Kaluga ស្ថិតនៅភាគខាងត្បូងនៃប្រទេសរុស្ស៉ី។ ចំណែក អភិបាលតំបន់ Kaluga លោក Vladislav Shapsha ក៏បានឱ្យដឹងដែរថាបំណែកដ្រូនបានធ្លាក់នៅក្បែរឃ្លាំងស្ដុកប្រេងមួយកន្លែងស្ថិតនៅក្បែរទីក្រុង Lyudinovo។ តែមិនបានបណ្ដាលឱ្យមានការខូចខាត ឬជនរងគ្រោះណាមួយទេ។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិរុស្ស៉ី ដ្រូន៩គ្រឿងផ្សេងទៀតបាញ់ដោយអ៊ុយក្រែន ក៏ត្រូវបានបំផ្លាញផងដែរនៅក្នុងតំបន់ Bryansk ៣គ្រឿងនៅតំបន់ Kursk និង២គ្រឿងផ្សេងទៀតនៅតំបន់ Belgorod។ ក្រុមមន្ត្រីអ៊ុយក្រែន ធ្លាប់បាននិយាយថាការវាយប្រហារលើយោធារុស្ស៉ី ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន គឺមានគោលដៅបំផ្លាញកិច្ចប្រឹងប្រែងសង្រ្គាមរបស់រុស្ស៉ី៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...