គណៈកម្មការផ្សារច្បារអំពៅ និងអាជីវករលក់ដូរក្នុងផ្សារ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ (Video inside)

Posted By: RoogRog Robot | 28-Apr-2024 15:36:38

2024-04-28 02:32pm

(ភ្នំពេញ)៖ គណៈកម្មការផ្សារច្បារអំពៅ និងអាជីវករលក់ដូរក្នុងផ្សារ បានចេញមកប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណន-តេជោឲ្យសម្រេចបាននាពេលអនាគត។

គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា ។

ដោយសារតែការមើលឃើញពីអត្ថប្រយោជន៍ជាច្រើន នៃគម្រោងព្រែកជីក ហ្វូណនតេជោ បានធ្វើអោយប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងមន្ត្រីរាជការគ្រប់ស្រទាប់វណ្ណះ បានចេញញាត្តិគាំទ្រយ៉ាងផុលផុស ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដ៏មានសារសំខាន់មួយនេះ។ ដូចប្រសាសន៍របស់បងប្អូនអាជីវករ បងប្អូនអ្នកប្រកបរបរក្រៅប្រព័ន្ធ ។

យោងអនុសាសន៍របស់សម្តេចតេជោ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ព្រែកជីកហ្វូណនតេជោ មានអត្ថប្រយោជន៍ជាច្រើនចំណុចសំរាប់លើកកំពស់សេដ្ឋកិច្ចកម្ពុជា មានដូចជា ៖ ផ្តល់ភាពងាយស្រួលលើការដឹកជញ្ជូនទៅកាន់សមុទ្រ ដោយមិនឆ្លងកាត់ប្រទេសដទៃ។ ធ្វើឲ្យមានការរីកចម្រើន ទាំងនៅភាគនិរតី និងទូទាំងប្រទេសកម្ពុជាតែម្តង គឺអាចដឹកជញ្ជូនតាមព្រែកជីកនេះ។ ទាក់ទាញវិនិយោគិនកាន់តែច្រើនមកវិនិយោគនៅកម្ពុជា ដោយសារភាពងាយស្រួល ក្នុងការដឹកជញ្ជូន មិនចាំបាច់បង់ថ្លៃបន្ថែមពេលដឹកជញ្ជូនចេញទៅសមុទ្រ។ បង្កើតឲ្យមានប្រពន្ធ័ដឹកជញ្ជូនប្រទាក់ក្រឡាគ្នា រវាងផ្លូវទឹកនិងផ្លូវគោក។ក្លាយជាប្រភពផ្គត់ផ្គង់ទឹកនៅខេត្តក្នុងភាគនិរតី នៃប្រទេស។ ជួយរំដោះទឹកជំនន់ក្នុងខេត្តភាគនីរតី និងជួយបង្កើនផលត្រី ហើយប្រជាពលរដ្ឋអាចទាញទឹកសំរាប់ធ្វើវារីវប្បកម្ម (ចិញ្ចឹមត្រី ចិញ្ចឹមបង្កជាដើម)៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...