ខ្យល់ព្យុះដ៏កំណាច សម្លាប់មនុស្ស៥នាក់ និង៣៣នាក់រងរបួស ក្នុងទីក្រុង Guangzhou ប្រទេសចិន

Posted By: RoogRog Robot | 28-Apr-2024 13:12:59

2024-04-28 12:08pm

(ប៉េកាំង)៖ ព្យុះដ៏កំណាចមួយបានវាយប្រហារលើទីក្រុង Guangzhou ស្ថិតនៅភាគខាងត្បូងនៃប្រទេសចិន ដោយសម្លាប់មនុស្ស៥នាក់ និង៣៣នាក់រងរបួស។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។

ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានផ្អែកលើមន្ត្រីក្នុងតំបន់ បានរាយការណ៍ថាព្យុះបានវាយប្រហារលើស្រុក Baiyun នៃទីក្រុង Guangzhou កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ដោយបង្កឱ្យអគាររោងចក្រ១៤១ខ្នង រងការខូចខាតផងដែរ ប៉ុន្តែមិនមានផ្ទះប្រជាជនបាក់រលំនោះទេ។ ក្រុមអ្នកជួយសង្រ្គោះមកពីទីភ្នាក់គ្រប់គ្រង គ្រោះអាសន្ន ឧតុនិយម ភ្នាក់ងារពន្លត់អគ្គិភ័យ រដ្ឋករទឹក និងមន្ត្រីសុខាភិបាលក្នុងទីក្រុង Guangzhou ត្រូវបានបញ្ជូនទៅកាន់តំបន់រងគ្រោះ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ខេត្ត Jiangsu របស់ចិនធ្លាប់បានរងការវាយប្រហារពីព្យុះកំណាចមួយដែលបានសម្លាប់មនុស្ស ១០នាក់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារ លើភាគអាគ្នេយ៍ប្រទេសចិន ដោយបង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាជនទ្រង់ទ្រាយធំ និងបង្កឱ្យមានគ្រោះរអិលបាក់ដីដែលបង្កឡើងដោយចំហាយសេសសល់នៃព្យុះទីហ្វុង Haikui នៅពេលនោះ៕




News Source: freshnewsasia.com
LATEST NEWS
នាយករដ្ឋមន្ត្រីប្រឌិតព័ត៌មាន
MORE NEWS CLICK HERE...