សម្រាប់ឆ្នាំ២០២៤, គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តកំពង់ចាម កៀរគរថវិកាបរិច្ចាគបានជាង ៤២៣ លានរៀល និង ៨ ៩៣៩ដុល្លារ

Posted By: RoogRog Robot | 28-Apr-2024 12:38:23

2024-04-28 11:34am

(ភ្នំពេញ)៖ ដោយមានការចង្អុលបង្ហាញរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា, នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តកំពង់ចាម បានដឹកនាំគណៈប្រតិភូ ប្រគល់ថវិកាចំនួន ៤២៣ ៥៨៤ ៨០០ រៀល និង ៨ ៩៣៩ ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាថវិកាប្រចាំឆ្នាំ២០២៤ ទទួលបានពីការចូលរួមបរិច្ចាគពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត, ក្រុង-ស្រុក, មន្ទីរ-អង្គភាពជុំវិញខេត្ត, មន្ត្រីរាជការ, បុគ្គលិក, ពុកម៉ែ-បងប្អូន, និស្សិត, សិស្សានុសិស្ស, និងព្រះសង្ឃ នៅទូទាំងខេត្តកំពង់ចាម តាមរយៈគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តកំពង់ចាម។

សូមជម្រាបជូនថា គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ជាយន្តការផ្សព្វផ្សាយចលនាកៀរគរការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាសឯកជន សំខាន់ៗ នៅគ្រប់បណ្ដារាជធានី-ខេត្ត ដើម្បីសម្រួលដល់ការចូលរួមបរិច្ចាគពីថ្នាក់ដឹកនាំ, មន្ត្រីរាជការ, បុគ្គលិក, ពុកម៉ែ-បងប្អូន ដែលមានទឹកចិត្តសប្បុរស និងមានបំណងរួមគ្នានាំភាពញញឹមដល់កុមារ តាមរយៈការរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។

សូមរំលឹកជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិជាតិផ្លូវការតែមួយគត់ ត្រូវបានបង្កើត និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថាបនិកនៃមូលនិធិ ក្នុងគោលបំណងកៀរគរអំណោយ, ឧបត្ថម្ភធន, និងវិភាគទានពីគ្រប់ប្រភពស្របច្បាប់នានា ក្នុងស្មារតី “ខ្មែរជួយខ្មែរ” សំដៅធានាចីរភាពនៃប្រភពចំណូល សម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុរបស់មន្ទីរពេទ្យគន្ធបុប្ផា។ បច្ចុប្បន្នមូលនិធិគន្ធបុប្ផាកម្ពុជាមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ជាប្រធានកិត្តិយស៕









News Source: freshnewsasia.com
LATEST NEWS
នាយករដ្ឋមន្ត្រីប្រឌិតព័ត៌មាន
MORE NEWS CLICK HERE...