លោក Abbas និងមន្រ្តីថ្នាក់ដឹកនាំអន្តរជាតិ ត្រៀមជួបប្រជុំស្តីពីតំបន់ហ្គាហ្សា ក្នុងទីក្រុងរីយាដ

Posted By: RoogRog Robot | 27-Apr-2024 20:27:09

2024-04-27 08:24pm

(រីយាដ)៖ មេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas និងមន្រ្តីថ្នាក់ដឹកនាំអន្តរជាតិមួយចំនួន គ្រោងទៅដល់ទីក្រុងរីយាដ ក្នុងសប្តាហ៍នេះ សម្រាប់កិច្ចពិភាក្សាដែលមានបំណងជំរុញកិច្ចព្រមព្រៀងសន្តិភាពសម្រាប់តំបន់ហ្គាហ្សា នៅខាងក្រៅកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ ២០២៤។

រដ្ឋមន្រ្តីការបរទេសអេហ្ស៉ីប លោក Børge Brende បានប្រាប់សន្និសីទសារព័ត៌មាន ក្នុងទីក្រុងរីយាដថា <<យើង​មានតួអង្គ​សំខាន់​ៗនៅទីនេះ ហើយ​សង្ឃឹម​ថា​ការពិភាក្សា​អាច​ឈានឆ្ពោះ​ទៅរក​ដំណើរការ​ផ្សះផ្សាគ្នា និង​សន្តិភាព ចំណែកវិបត្តិមនុស្សធម៌នៅហ្គាហ្សានឹងមានក្នុងរបៀបវារៈ>>។ លោក Brende និយាយថា នឹងនៅទីនោះដើម្បីធ្វើបច្ចុប្បន្នភាពមន្ត្រីដែលមកចូលរួម ក្រោយកិច្ចពិភាក្សារៀបចំដោយអ្នកសម្រុះសម្រួលអេហ្ស៉ីបនៅអ៉ីស្រាអែល កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា និងប្រគល់ចំណាប់ខ្មាំងអ៉ីស្រាអែលដែលនៅសល់មកវិញ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏នឹងចូលរួមកិច្ចប្រជុំជាមួយមេដឹកនាំក្នុងតំបន់ រួមមាននាយករដ្ឋមន្ត្រីកាតា រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់អូម៉ង់ និងក្រុមមន្រ្តីនៃប្រទេសបារ៉ែន ផងដែរ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...