មហាជននៅរាជធានីភ្នំពេញ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ (Video inside)

Posted By: RoogRog Robot | 27-Apr-2024 20:42:03

2024-04-27 07:36pm

(ភ្នំពេញ)៖ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានចេញមកគាំទ្រពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពាក់ព័ន្ធនឹងគម្រោងសាងសង់ ព្រែកជីកហ្វូណន-តេជោ។ និយាយដោយឡែក ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក៏បានចេញមកគាំទ្រយ៉ាងផុលផុសដូចគ្នាផងដែរ។

ប្រជាពលរដ្ឋកម្ពុជាសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សមេ្តចតេជោ កាលពីថ្ងៃទី២៦មេសា ឆ្នាំ២០២៤។ គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោង ប្រវត្តិសាស្ត្រលើកទី១ សម្រាប់វិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រពន្ធ័ទន្លេមេគង្គ និងផ្លូវសមុទ្រ។

តាមការសិក្សាផ្លូវទឹកនេះ មានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមានខេត្តកណ្តាល, ខេត្តតាកែវ, ខេត្តកំពត និងខេត្តកែប។

ដោយសារតែការមើលឃើញពីអត្ថប្រយោជន៍ជាច្រើន នៃគម្រោងព្រែកជីក ហ្វូណនតេជោ បានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងមន្ត្រីរាជការគ្រប់ស្រទាប់វណ្ណៈ បានចេញញាត្តិគាំទ្រយ៉ាងផុលផុស ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដ៏មានសារសំខាន់មួយនេះ។

យោងតាមប្រសាសន៍របស់សម្តេចតេជោ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា ព្រែកជីកហ្វូណនតេជោ មានអត្ថប្រយោជន៍ជាច្រើនចំណុចសម្រាន់លើកកម្ពស់សេដ្ឋកិច្ចកម្ពុជា មានដូចជា៖ ផ្តល់ភាពងាយស្រួលលើការដឹកជញ្ជូនទៅកាន់សមុទ្រ ដោយមិនឆ្លងកាត់ប្រទេសដទៃ។ ធ្វើឲ្យមានការរីកចម្រើនទាំងនៅភាគនិរតី និងទូទាំងប្រទេសកម្ពុជាតែម្តង គឺអាចដឹកជញ្ជូនតាមព្រែកជីកនេះ។ ទាក់ទាញវិនិយោគិនកាន់តែច្រើនមកវិនិយោគនៅកម្ពុជា ដោយសារភាពងាយស្រួល ក្នុងការដឹកជញ្ជូន មិនចាំបាច់បង់ថ្លៃបន្ថែមពេលដឹកជញ្ជូនចេញទៅសមុទ្រ។ បង្កើតឲ្យមានប្រព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡាគ្នា រវាងផ្លូវទឹក និងផ្លូវគោក។ ក្លាយជាប្រភពផ្គត់ផ្គង់ទឹកនៅខេត្តក្នុងភាគនិរតី នៃប្រទេស។ ជួយរំដោះទឹកជំនន់ក្នុងខេត្តភាគនីរតី និងជួយបង្កើនផលត្រី ហើយប្រជាពលរដ្ឋអាចទាញទឹកសម្រាប់ធ្វើវារីវប្បកម្ម (ចិញ្ចឹមត្រី ចិញ្ចឹមបង្កង ជាដើម)៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...