អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសិក្ខាសាលាស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»

Posted By: RoogRog Robot | 27-Apr-2024 18:24:39

2024-04-27 05:19pm

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ បានសហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រៀបចំសិក្ខាសាលា ស្តីពី <<ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០>> ដោយមានការចូលរួមពីនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងសាស្ត្រាចារ្យសរុបជាង ៣០០ នាក់។

សិក្ខាសាលានេះ រៀបចំធ្វើនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានវាគ្មិនកិត្តិយសចំនួនពីររូប គឺ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបកស្រាយលើប្រធានបទ៖ <<គោលនយោបាយជាតិ និងព័ត៌មាន>> និង លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបកស្រាយលើប្រធានបទ៖ <<ការទូតសេដ្ឋកិច្ចរបស់កម្ពុជា លើឆាកអន្តរជាតិ>> ដោយមាន លោកបណ្ឌិត ហាប់ ផល្លី នាយកសាលាក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាសាស្ត្រភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជាអ្នកសម្របសម្រួល។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗរួមមាន៖

ទី១៖ យល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា

ទី២៖ លើកទឹកចិត្តដល់និស្សិត ក្នុងការអភិវឌ្ឍមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១

ទី៣៖ យល់ដឹងពីសារសំខាន់នៃព័ត៌មានដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត

និងទី៤៖ លើកកម្ពស់ការចូលរួមអភិវឌ្ឍសង្គមជាតិ ឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕



















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...