បទវិភាគ៖ ការអភិវឌ្ឍនៃឧស្សាហកម្មថាមពលថ្មីរបស់ចិន បានដើរតួនាទីដ៏សំខាន់ ក្នុងការធ្វើបរិវត្តកម្មនៃថាមពលសកល

Posted By: RoogRog Robot | 27-Apr-2024 16:46:05

2024-04-27 03:38pm

(ប៉េកាំង)៖​ “បច្ចុប្បន្ននេះ វិស័យបន្ទះថ្មថាមពលពន្លឺព្រះអាទិត្យទទួលបានការវិវឌ្ឍជាច្រើន គឺដោយមកពីប្រទេសចិនបានខិតខំប្រឹងប្រែង កាត់បន្ថយតម្លៃដើម។ ហើយវិស័យរថយន្តអគ្គិសនីក៏មានសភាពដូចនេះដែរ។” ពេលថ្មីៗកន្លងទៅនេះ លោក Amin Nasser នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនប្រេងកាត Saudi Aramco របស់អារ៉ាប៊ីសាអូឌីតដែលជាក្រុមហ៊ុនប្រេងកាតដ៏ធំបំផុតលើ ពិភពលោកបានថ្លែងក្នុងមហាសន្និបាតថាមពលពិភពលោកលើកទី២៦ថា ការអភិវឌ្ឍនៃឧស្សាហកម្មថាមពលថ្មីរបស់ចិន បានជំរុញការសម្រេចបាននូវគោលដៅបញ្ចេញកាបូនសូន្យ របស់ប្រទេសប៉ែកខាងលិច ក៏ដូចជាបានដើរតួនាទីដ៏សំខាន់ ក្នុងការធ្វើបរិវត្តកម្មនៃថាមពលសកលផងដែរ។

ខណៈពេលមនុស្សមួយចំនួនរបស់ភាគីអាមេរិកបានឃោសនាបំប៉ោងពី “អតិរេកផលិតកម្ម” របស់ចិននិងការវាយប្រហារទៅលើ ទីផ្សារសកល ពាក្យសម្តីដ៏យុតិ្តធម៌របស់លោក Amin Nasser នេះបានតំណាងការយល់ដឹងដែលប្រកបដោយវិចារណញ្ញាណ និងសត្យានុម័តនៃសហគមន៍អន្តរជាតិ។ បើនិយាយចំពោះពិភពលោក តើសមត្ថភាពផលិតកម្មបៃតងរបស់ចិនមានន័យអ្វី?ការពិតជាក់ស្តែងគឺជាចម្លើយដ៏ល្អបំផុត។

បើនិយាយពីឫសគល់ ការអភិវឌ្ឍសេដ្ឋកិច្ចគឺដើម្បីកែលំអជីវភាពរស់នៅ។ ផលិតផលថាមពលថ្មីគឺកាន់តែយកចិត្តទុកដាក់ និងផ្ដោតលើភាពបៃតង សមត្ថភាពនិងកម្រិតផាសុកភាព ដែលបានសមស្របនឹងតម្រូវការប្រើប្រាស់ក្នុងទីផ្សារ ប៉ុន្តែព្រមពេលជាមួយគ្នានេះ ក៏មានបញ្ហាដូចជាតម្លៃដើមថ្លៃពេកជាដើម។ ប្រទេសចិនបានប្រើប្រាស់ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា និងប្រព័ន្ធខ្សែក្រវាត់ឧស្សាហកម្មដ៏ពេញលេញ ផ្តល់ផែនការដំណោះស្រាយដែលទូទាំងពិភពលោកអាចទទួលបាន បានជំរុញការផ្សព្វផ្សាយជាទូទៅនៃផលិតផលថាមពលថ្មី។

សូមយករថយន្តថាមពលថ្មីជាឧទាហរណ៍។ តាមការវិភាគមួយនៃក្រុមហ៊ុនគ្រប់គ្រងនិងប្រឹក្សាយោបល់ McKinsey បានឱ្យដឹងថា រថយន្តអគ្គិសនីចិនមានតម្លៃថោកប្រហែល២០ឬ៣០ភាគរយ បើប្រៀបធៀបនឹងរថយន្តដែលផលិតដោយក្រុមហ៊ុនអឺរ៉ុប ។មូលហេតុដ៏សំខាន់មួយគឺ រយៈពេលដែលចិនអភិវឌ្ឍន៍ស៊េរីរថយន្តថ្មី ប្រហែលជាពាក់កណ្តាលនៃទ្វីបអឺរ៉ុប ។ ដូច្នេះ ផលិតកម្មបៃតងរបស់ចិនអាចផ្តល់ផលិតផល ដែលមានគុណភាពខ្ពស់និងតម្លៃថោក ដល់អ្នកប្រើប្រាស់សកល ក៏ដូចជាបានបន្ធូរបន្ថយកម្លាំងសម្ពាធអតិផរណា ដែលកើតឡើងដោយកង្វះខាតនៃថាមពលប្រពៃណី ពោលគឺបានផ្តល់ផលប្រយោជន៍ជាក់ស្តែង យ៉ាងប្រាកដប្រជាដល់អ្នកប្រើប្រាស់។

បើនិយាយចំពោះបណ្តាប្រទេសនានាលើពិភពលោក ផលិតកម្មថាមពលថ្មីរបស់ចិនបាននាំមកនូវកម្លាំងចលករថ្មីនៃការអភិវឌ្ឍ ។ បច្ចុប្បន្ននេះ ប្រទេសនានាបាននិងកំពុងជំរុញការលើកកម្ពស់លំដាប់ថ្នាក់ នៃឧស្សាហកម្មផលិតកម្មនិងការធ្វើ បរិវត្តកម្មភាពបៃតងនិងកាបូនទាប ដូច្នេះ ត្រូវការគ្រឿងបរិក្ខារពាក់ព័ន្ធនិងគ្រឿងបន្លាស់ជាបន្ទាន់ ដើម្បីធ្វើការអភិវឌ្ឍ និងប្រើប្រាស់ថាមពលថ្មី។ ក្នុងនាមជាទីផ្សារថាមពលដែលអាចកកើតឡើងវិញ និងប្រទេសផលិតគ្រឿងបរិក្ខារដ៏ធំបំផុត លើទូទាំងពិភពលោក ប្រទេសចិនបានដើរតួនាទីដ៏សំខាន់។ ពេលថ្មីៗកន្លងទៅនេះ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានចុះផ្សាយអត្ថបទថា ការធ្វើបរិវត្តកម្មថាមពលសកលមានក្តីសង្ឃឹម គឺដោយមកពីចិនបានផ្តល់ផលិតផលតម្លៃទាបនិងស្អាតស្អំ។

អ្វីដែលកាន់តែសំខាន់ជាងទៀតគឺ ក្នុងការងារឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុសកល សមត្ថភាពផលិតកម្មបៃតងរបស់ចិន បានរួមចំណែកជាច្រើន ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោក ចិនមិនត្រឹមតែបានសន្យាថានឹងសម្រេចបាន នូវការកាត់បន្ថយការបញ្ចេញកាបូន បន្ទាប់ពីឡើងដល់ចំណុចកំពូលនិងអព្យាក្រឹតភាពកាបូន ក្នុងរយៈពេលដ៏ខ្លីបំផុតក្នុងប្រវត្តិសាស្ត្រ ទូទាំងពិភពលោកប៉ុណ្ណោះទេ ថែមទាំងក៏បានជួយប្រទេសផ្សេងទៀតលើកកម្ពស់សមត្ថភាព ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ តាមរយៈវិធីផ្តល់ការគាំទ្រខាងបច្ចេកវិទ្យា លើកកម្ពស់សមត្ថភាព និងផ្តល់ជំនួយជាថវិកាជាដើមផងដែរ។

ប្រឈមមុខនឹងការពិតជាក់ស្តែង អ្វីដែលហៅថា “អតិរេកផលិតកម្ម”ដែលឃោសនាបំប៉ោងដោយសហរដ្ឋអាមេរិក និងប្រទេសប៉ែកខាងលិចនឹងត្រូវបំបែកនិងលាតត្រដាងតែម្តង។ បញ្ហាដ៏ពិតប្រាកដដែលពិភពលោកប្រឈមមុខមិនមែន “អតិរេក”នៃផលិតកម្មបៃតងនោះទេ តែគឺកង្វះខាតយ៉ាងធ្ងន់ធ្ងរ។ ហើយផលិតផលដែលប្រទេសចិនបាននិងកំពុងផលិត គឺជារបស់ដែលពិភពលោកត្រូវការ ជាបន្ទាន់ដ៏ពិតប្រាកដ៕

វិទ្យុមិត្តភាពកម្ពុជាចិន



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...