មន្ទីរធនធានទឹក ខេត្តឧត្តរមានជ័យ ថែទាំប្រចាំប្រព័ន្ធធារាសស្ត្រទំនប់អូរអង្រ្គង ក្នុងស្រុកបន្ទាយអំពិល ដើម្បីរក្សាទឹកទុកប្រើប្រាស់ និងស្រោចស្រព

Posted By: RoogRog Robot | 26-Apr-2024 17:42:33

2024-04-26 04:39pm

(ឧត្តរមានជ័យ)៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានធ្វើសកម្មភាព កែលម្អ និងថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រទំនប់អូរអង្គ្រង ស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះថា ដោយអនុវត្តតាមការណែនាំពីលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម មន្ទីរបានយកចិត្តទុកដាក់ថែទាំប្រចាំ ប្រព័ន្ធធារាស្ត្រនានានៅក្នុងខេត្ត ដើម្បីឲ្យដំណើរការរហូត និយាយរួម គឺមិនឲ្យខូចខាតនោះទេ។

លោកប្រធានបានបញ្ជាក់ទៀតថា ការថែទាំប្រចាំប្រព័ន្ធធារាស្ត្រ ដែលមន្ទីរធ្វើសកម្មភាព គឺមានប្រឡាយ មានទំនប់ មានទ្វារទឹក ដោយឡែកការថែទាំទំនប់គឺយើងថែទាំជើងទេ ចាក់បំពេញគ្រួសក្រហម ចំណែកការថែទាំប្រឡាយ គឺស្តារបាតប្រឡាយ ហើយកាថែទាំទ្វារទឹកគឺយើងលាបថ្នាំទ្វារទឹក បើខូចខាតយើងជួសជុលទ្វារទឹក។

លោក ញឺន កួន បានអះអាងថា នៅក្នុងខេត្តឧត្តរមានជ័យ គឺមានប្រព័ន្ធធារាសាស្ត្រប្រមាណ៨កន្លែង ក្រុមការងារមន្ទីរតែងធ្វើសកម្មភាពថែទាំប្រចាំ ក្នុងគោលបំណងមិនឲ្យខូចខាតនោះទេ។ ចំពោះទំបន់អូរអង្គ្រង ដែលមន្ទីរកំពុងថែទាំនាពេលនេះ គឺមានលទ្ធភាពស្រោចស្រពស្រូវរដូវប្រាំងចំនួន២៤៤ហិកតា ស្រូវរដូវវស្សាចំនួន៦៦៧ហិកតា ដំណាំរួមផ្សំចំនួន១៥ហិកតា និងជាប្រភពទឹកឆៅផ្គត់ផ្គង់ផលិតទឹកស្អាតប្រើប្រាស់ ក្នុងទីប្រជុំជនស្រុកបន្ទាយអំពិលផងដែរ៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...