សកម្មភាព «រដូវកាលភាពយន្តឯកសារចិន» ចាប់ដំណើរការនៅប្រទេសស៊ែប៊ី

Posted By: RoogRog Robot | 26-Apr-2024 17:24:42

2024-04-26 04:21pm

(ប៉េកាំង)៖ ថ្ងៃទី២៥ខែមេសាតាមម៉ោងក្នុងតំបន់ សកម្មភាពចាក់បញ្ចាំងភាពយន្តចិនឈ្មោះ <<រដូវកាលភាពយន្តឯកសារចិន>> ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)និងស្ថានីយវិទ្យុនិងទូរទស្សន៍ជាតិស៊ែប៊ី បានចាបដំណើរការនៅក្រុងBelgrade ប្រទេសស៊ែប៊ី។ ភាពយន្តឯកសារ ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំនួនជាង១០រឿង នឹងចាក់ផ្សាយតាមស្ថានីយវិទ្យុនិងទូរទស្សន៍ជាតិស៊ែប៊ី ដើម្បីបង្ហាញពីភាពរស់រវើកក្នុងយុគសម័យថ្មី នៃប្រទេសចិនចំពោះទស្សនិកជនស៊ែបី និងការរៀបរាប់ពីរឿងរ៉ាវចំណងមិត្តភាព រវាងប្រជាជនចិននិងស៊ែប៊ី បង្ហាញនូវ អនាគតល្អបវររបស់ប្រទេសទាំងពីរ ដែលផ្លាស់ប្តូរអរិយធម៌គ្នា ផ្តល់ផលប្រយោជន៍ដល់គ្នា អភិវឌ្ឍរួមគ្នា និងឈ្នះ-ឈ្នះ។ លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោក Vladan Vukosavljevic អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ស៊ែប៊ី បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូដោយឡែកពីគ្នា៕

វិទ្យុមិត្តភាពកម្ពុជាចិន



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...