ក្រសួង និងក្រុមហ៊ុន ពិភាក្សាគ្នាលើកកម្ពស់សណ្តាប់ធ្នាប់ និងការថែទាំគុណភាពបច្ចេកទេស ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

Posted By: RoogRog Robot | 26-Apr-2024 16:25:56

2024-04-26 03:21pm

(ភ្នំពេញ)៖ ក្រោមការចង្អុលបង្ហាញពីលោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រុមការងារដឹកនាំដោយលោក ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចប្រជុំបន្ទាន់ជាមួយនឹងថ្នាក់ដឹកនាំក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីពិនិត្យពិភាក្សាលើករណីមួយចំនួន សំដៅពង្រឹង និងលើកកម្ពស់សណ្តាប់ធ្នាប់ របៀបរៀបរយ និងការថែទាំគុណភាពបច្ចេកទេសនៃផ្លូវល្បឿនលឿន។

អង្គប្រជុំបានជជែកពិភាក្សាលើករកណីធំៗចំនួន៣ រួមមាន៖ (១)ការរំដោះទឹកដកនៅចំណុចរង្វង់មូលច្រកចូលផ្លូវល្បឿនលឿន ប្រសព្វនិងមហាវិថីឈ្នះឈ្នះ (២)ការជួសជុល ថែទាំបន្ទាន់កម្រាលផ្ទៃផ្លូវដែលមានរលក ត្រង់ចំណុចគីឡូម៉ែត្រលេខ៣៣ និងចំណុចគីឡូម៉ែត្រលេខ៩៣ និង (៣)ការដោះស្រាយបាតុភាពរថយន្ត និងម៉ូតូកង់បី ដែលបានឈប់សំចតរញេរញៃ នៅចំណុចរវង្វង់មូលប្រសព្វផ្លូវជាតិលេខ៤ ច្រកចេញក្រុងព្រះសីហនុ ដើម្បីឈប់ចាំទទួល និងដាក់ភ្ញៀវអ្នកដំណើរនានា៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...