អតីតថ្នាក់ដឹកនាំបក្សប្រឆាំងនៅខេត្តបាត់ដំបង ចេញមុខថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលជំទាស់នឹង គម្រោងព្រែកជីកហ្វូណនតេជោ

Posted By: RoogRog Robot | 26-Apr-2024 12:12:59

2024-04-26 11:07am

(ភ្នំពេញ)៖ អតីតថ្នាក់ដឹកនាំបក្សប្រឆាំងនៅខេត្តបាត់ដំបង លោក ឡឺ សុខុន បានចេញថ្កោលទោស ទណ្ឌិត សម រង្ស៉ី ដែលបានរិះគន់លើគម្រោងព្រែកជីកហ្វូណនតេជោ ប្រឆាំងចំពោះផលប្រយោជន៍ជាតិ។ ជាមួយនឹងការថ្កោលទោស លោក សម រង្ស៉ីនេះ លោក ឡឺ សុខុន ក៏បានលើកទឹកចិត្ត និងគាំទ្រដល់រាជរដ្ឋាភិបាល ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ឱ្យដំណើរការប្រកបដោយផ្លែផ្កា និងជោគជ័យ។

គួររំលឹកផងថា កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៤ លោក សម រង្ស៊ី អតីតមេបក្សប្រឆាំងគណបក្សសង្គ្រោះជាតិ បានបង្ហោះសាររិះគន់គម្រោងព្រែកជីកហ្វូនណនតេជោថា ប៉ះពាល់បរិស្ថានសង្គម និងថាធ្វើឡើងដោយពុំមានការសិក្សាច្បាស់លាស់។ ការលើកឡើងរបស់ លោក​ សម រង្ស៉ី នាំឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដោយនាំគ្នាថ្កោលទោសអតីតមេបក្សប្រឆាំងនៅឯនាយសមុទ្ររូបនេះផងដែរ។

សូមស្ដាប់ការលើកឡើងរបស់អតីតថ្នាក់ដឹកនាំបក្សប្រឆាំងនៅខេត្តបាត់ដំបង៖



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...