សមាគមយុវជនក្រោមពន្លឺព្រះចន្ទ ថ្កោលទោសទណ្ឌិត សម រង្ស៉ី ដែលរិះគន់គម្រោងព្រែកជីកហ្វូណនតេជោ ប្រឆាំងនឹងផលប្រយោជន៍ជាតិ (Video inside)

Posted By: RoogRog Robot | 26-Apr-2024 11:26:50

2024-04-26 10:25am

(ភ្នំពេញ)៖ លោក ម៉ៅ សុីថា ប្រធានសមាគមយុវជនក្រោមពន្លឺព្រះចន្ទ បានថ្កោលទោសយ៉ាងខ្លាំងចំពោះសាររបស់ទណ្ឌិត សម រង្ស៉ី គ្មានការពិចារណាក្នុងន័យបង្អាក់ដំណើរការ <<គម្រោងព្រែកជីកហ្វូណនតេជោ>> និងបានអះអាងថា ការិះគន់ពីគម្រោងព្រែកជីកហ្វូណនតេជោ របស់ទណ្ឌិតរូបនេះមានគំនិតទុច្ចរិត និងញុះញ៉ង់ជាតិសាសន៍ ឱ្យមានការបែកបាក់សាមគ្គីភាពចំពោះប្រជាជនកម្ពុជា និងដើម្បីតែប្រយោជន៍នយោបាយខ្លួន។

សូមបញ្ជាក់ថា គម្រោង <<ព្រែកជីកហ្វូណនតេជោ>> គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​មានប្រវែង ១៨០​គីឡូម៉ែត្រ ដែលបង្កើតឡើងដើម្បីពង្រីកវិសាលភាព​នៃការ​ប្រើប្រាស់​សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់​សកម្ម​ភាព​សេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត។ គម្រោងនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅ​ប្រទេស សូម្បីខ្មែរមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា កំពុងរស់នៅក្រៅ​ប្រទេស​ក៏បានគាំទ្រផងដែរ។

លោក ម៉ៅ សុីថា បានលើកឡើងដូចនេះថា <<ខ្ញុំបាទ ម៉ៅ សុីថា សូមថ្កោលទោសយ៉ាងខ្លាំងចំពោះសាររបស់ លោក សម រង្ស៉ី គ្មានការពិចារណាក្នុងន័យបង្អាក់ដំណើរការ <<គម្រោងព្រែកជីកហ្វូណនតេជោ>> ដូចបងប្អូនជនរួមជាតិបានជ្រាបហើយថា គម្រោងព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ដឹកជញ្ជូន និងសារៈប្រយោជន៍ផ្សេងៗជាច្រើនទៀតសម្រាប់ប្រទេសកម្ពុជា ផ្ទុយមកវិញ បែរជា លោក សម រង្ស៉ី ចេញសារគ្មានការសិក្សាស្រាវជ្រាវពិចារណា បង្អាក់ដំណើរការ <<គម្រោងព្រែកជីកហ្វូណនតេជោ>> ក្នុងន័យនេះគឺលោកមានគំនិតទុច្ចរិត និងញុះញ៉ង់ជាតិសាសន៍ ឱ្យមានការបែកបាក់សាមគ្គីភាពចំពោះប្រជាជនកម្ពុជា និងដើម្បីតែប្រយោជន៍នយោបាយខ្លួន ព្យយាមបង្អាក់ដំណើរការអភិវឌ្ឍជាតិកម្ពុជា>>៕

ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់លោក ម៉ៅ ស៊ីថា៖


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...