រដ្ឋមន្ដ្រីសុខាភិបាល ស្នើដល់ថ្នាក់ដឹកនាំតាមមន្ទីរពេទ្យ ត្រូវប្រជុំពិភាក្សាជាប្រចាំជាមួយក្រុមគ្រូពេទ្យ ស្វែងរកវិនិច្ឆ័យឱ្យបានច្បាស់លាស់ សង្រ្គោះអាយុជីវិតអ្នកជំងឺប្រកបដោយប្រសិទ្ធភាពខ្ពស់

Posted By: RoogRog Robot | 25-Apr-2024 23:29:25

2024-04-25 10:25pm

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ត្រូវរៀបចំកិច្ចប្រជុំពិភាក្សាជាប្រចាំ ជាមួយក្រុមគ្រូពេទ្យឯកទេស ឬក្រុមគ្រូពេទ្យពាក់ព័ន្ធ ក្នុងការស្វែងរករោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ ដើម្បីជួយសង្រ្គោះអាយុជីវិតអ្នកជំងឺឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ជាពិសេសត្រូវបន្តបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញច្បាស់លាស់បន្ថែមទៀត ស្របតាមការរីកចម្រើនវិស័យសុខាភិបាលលើសកលលោក។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាល និងសួរសុខទុក្ខអ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ ព្រមទាំងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ។ការអញ្ជើញចុះសំណេះសំណាលខាងលើនេះ បន្ទាប់ពីលោកសាស្ដ្រាចារ្យ បានបរិច្ចាគឈាមជួយសង្គ្រោះអ្នកជំងឺ ក្នុងពិធីបរិច្ចាគឈាមលើកទី១០ របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្នើឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវបន្តខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍមន្ទីរពេទ្យ និងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

ជាមួយគ្នានេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត ចូលរួមចំណែកផ្តល់សេវាសុខាភិបាល ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈ ប្រកបដោយគុណភាព សុវត្ថិភាព ស័ក្តិសិទ្ធិភាព និងសមធម៌៕



























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...