សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់សិល្បករ សិល្បការិនី គ្រប់ទម្រង់ចងក្រងជាសមាគម ឬចូលជាសមាជិកសមាគមសិល្បៈ ដើម្បីប្រសិទ្ធភាពនៃការធ្វើការរួមគ្នា ក្នុងភាពជាបងប្អូនជួយគ្នាទៅវិញទៅមក ស្របតាមប្រពៃណីទំនៀមទម្លាប់របស់ដូនតា! (Video inside)

Posted By: RoogRog Robot | 25-Apr-2024 20:15:15

2024-04-25 07:05pm

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្ត ដល់សិល្បករ សិល្បការិនីទាំងអស់ ត្រូវរួបរួមគ្នាចងក្រងជាសមាគម ឬចូលជាសមាជិកសមាគមសិល្បៈ ដើម្បីប្រសិទ្ធភាពនៃការធ្វើការរួមគ្នា ក្នុងភាពជាបងប្អូន ជួយគ្នាទៅវិញទៅមក ស្របតាមប្រពៃណីទំនៀមទម្លាប់របស់ដូនតាខ្មែរយើង។

ការលើកទឹកចិត្តដល់សិល្បករ សិល្បការិនី របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនី នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា <<ខ្ញុំសូមលើកទឹកចិត្តដល់សិល្បករ សិល្បការិនី គ្រប់ទម្រង់ ចូលរួមចង់ក្រងជាសមាគម ឬចូលរួមជាមួយសមាជិក សមាគមសិល្បៈ គ្រប់ទម្រង់ ដើម្បីប្រសិទ្ធិភាពនៃការធ្វើការរួមគ្នា ក្នុងភាពជាបងប្អូន ដោយចេះជួយគ្នាទៅវិញទៅមក ស្របតាមទំនៀមទម្លាប់ប្រពៃណីដូនតារបស់ខ្មែរយើង>>។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ដថា ក្នុងវិស័យសិល្បៈ វប្បធម៌ សិល្បករ សិល្បការិនី ជាគម្រូ ជាតួអង្គដ៏មានឥទ្ធពល ទៅមជ្ឈដ្ឋានផ្សេងៗ ជាពិសេសជាឧបករណ៍ផ្សព្វផ្សាយ តាមរយៈការសម្ដែងដោយផ្ទាល់ ឬមិនផ្ទាល់ ការរក្សាបាននៅតម្លៃសិល្បៈវប្បធម៌ជាតិ និងតម្លៃផ្ទាល់ខ្លួនរបស់សិល្បករ សិល្ប​ការិនី គឺពិតជាអាស្រ័យលើសេចក្ដីសម្រេចផ្ទាល់ខ្លួន របស់សិល្បករ សិល្បការិនីទាំងអស់ ដោយការសម្រេចចិត្តត្រឹមត្រូវនឹងទទួលបានការគាំទ្រពីសាធារណជន រីឯការសម្រេចចិត្តមិនត្រឹមត្រូវ នឹងទទួលបាននូវសម្ពាធសង្គម។

សម្ដេចធិបតីបានថ្លែងបន្ដថា ដូច្នេះមុននឹងជ្រើសយកសកម្មភាពណាមួយ សិល្បករ សិល្បការិនីទាំងអស់ គួរប្រកាន់ភ្ជាប់នូវគោលការណ៍សីលធម៌ គុណធម៌ សច្ចៈធម៌ ទាំងសំណេរ ទាំងការប្រើប្រាស់ពាក្យពេជ្យន៍ កាយវិការ សកម្មភាព ឥរិយាបទ ការស្លៀកពាក់ដោយរក្សាឲ្យបាននូវភាពថ្លៃថ្នូរ និងការចូលរួមលើកកម្ពស់សីលធម៌ ក្នុងសង្គមដែលនឹងចូលរួម ដល់ការពង្រឹងនូវអត្តសញ្ញាណជាតិ៕














































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...