(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរ បានផ្ទុះការប្រតិកម្ម និងខឹងសម្បាយ៉ាងខ្លាំងក្លា បន្ទាប់ពីលោក សម រង្ស៉ី ចេញសារប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោ។ ពួកគេបានចាត់ទុកទង្វើរបស់លោក សម រង្ស៉ី ជាការសមគំនិតជាមួយបរទេស ហើយក្បត់ប្រយោជន៍របស់ជាតិខ្លួនឯង។
គម្រោងព្រែកជីកហ្វូណន-តេជោ ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់បណ្តាញដឹកជញ្ជូនផ្លូវទឹករវាងទន្លេ និងសមុទ្រកម្ពុជា គឺជាគម្រោងមានគុណប្រយោជន៍មហាសាលសម្រាប់ខ្មែរ។ គម្រោងនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស សូម្បីខ្មែរមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា កំពុងរស់នៅក្រៅប្រទេសក៏បានគាំទ្រផងដែរ។
ទោះបីយ៉ាងណាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្ររបស់កម្ពុជា ត្រូវបានក្រុមអ្នកសិក្សាស្រាវជ្រាវរបស់វៀតណាមមួយចំនួន ចេញមកប្រឆាំង និងជំទាស់គម្រោងនេះ ហើយចោទប្រកាន់ថាគម្រោងនេះបម្រើប្រយោជន៍យោធារបស់ចិន។ ដើមឡើយ គេគិតថាមានតែវៀតណាមទេ ដែលប្រឆាំងគម្រោងនេះ ហើយព្យាយាមលាបពណ៌ភ្ជាប់នឹងភូមិសាស្ត្រយោធារបស់ចិន ដើម្បីបន្ទច់បង្អាក់គម្រោងនេះ ព្រោះវាធ្វើឱ្យបាត់បង់ប្រយោជន៍សេដ្ឋកិច្ចរបស់គេ។
ស្រាប់តែនៅព្រឹកព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត អ្នកនយោបាយប្រឆាំងចាស់វស្សាមួយរូប គឺលោក សម រង្ស៉ី ដែលកំពុងរស់នៅប្រទេសបារាំង គេចពីសំណាញ់ច្បាប់របស់កម្ពុជា ក៏បានចេញមកជំទាស់នឹងគម្រោងនេះផងដែរ។ លោក សម រង្ស៉ី ក៏បានលាបពណ៌គម្រោងនេះ បម្រើឱ្យប្រយោជន៍យោធារបស់ចិន ដូចទៅនឹងអ្នកសិក្សាស្រាវជ្រាវមួយចំនួនរបស់វៀតណាមផងដែរ។
សាររបស់លោក សម រង្ស៉ី ជំទាស់គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាទង្វើយកសាំងដុតខ្លួនឯង ដោយធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានសម្តែងការខឹងសម្បាយ៉ាងខ្លាំងក្លាជាមួយលោក សម រង្ស៉ី។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង។ លោកបានចាត់ទុកសាររបស់លោក សម រង្ស៉ី គឺជារឿងដ៏ល្ងិតល្ងង់ ហើយក្បត់ទាំងស្រុងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។
<<ខ្ញុំមិននឹកស្មានថា មកដល់សតវត្សរ៍ទី២១ទៅហើយ ក្នុងនាមជាអ្នកនយោបាយលេចធ្លោមួយរូបដែរ បែរជាមិនយល់ពីភូមិសាស្ត្រនយោបាយ និងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ>>។ លោក គិន ភា បានគូសបញ្ជាក់។
បញ្ញវន្តខ្មែររូបនេះបន្តថា <<បើទោះបីជាសារនេះត្រូវសរសេរឡើងដើម្បីបំផ្លិចបំផ្លាញគម្រោងអភិវឌ្ឍន៍ជាតិរបស់គណបក្សកាន់អំណាចដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ឬត្រូវបានប្រើប្រាស់ដោយអ្នកជិតខាង ឬមហាអំណាចណាមួយក៏ដោយ តែការលើកឡើងបែបនេះជាអំពើដ៏ល្ងិតល្ងង់ និងក្បត់ទៅនឹងផលប្រយោជន៍ជាតិទាំងស្រុង>>។
ពលរដ្ឋខ្មែរលេងបណ្តាញសង្គមហ្វេសប៊ុក និងតិកតុក ក៏បានចេញមកប្រតិកម្មនិងបង្ហាញការខឹងសម្បារបស់ពួកគេជាខ្លាំងទៅលើមេដឹកនាំអ្នកនយោបាយប្រឆាំងលោក សម រង្ស៉ី។
អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានគណនីឈ្មោះ <
ម្ចាស់គណនីហ្វេសប៊ុកម្នាក់ទៀតឈ្មោះ <
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ <
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ <
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ <
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ <
ក្រៅពីសារបានដកស្រង់មកបង្ហាញខាងលើនេះ នៅមានសារជាច្រើនទៀត បានចេញមកប្រតិកម្ម និងថ្កោលទោសចំពោះការលើកឡើងរបស់លោក សម រង្ស៉ី។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោនេះ មិនត្រឹមតែពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ដែលគាំទ្រ ក្នុងនោះប្រទេសឡាវ ដែលជាប្រទេសនៅផ្នែកខាងលើនៃដងទន្លេមេគង្គ ក៏បានគាំទ្រផងដែរ។
លោក ថងលុន ស៊ីសុលីត ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅនេះ បានប្រកាសគាំទ្រពេញទំហឹងទៅលើគម្រោងព្រែកជីកនេះ។
គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយទុនប្រមាណ ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោ គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលជួយឱ្យកម្ពជាទិសនិរតីមានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។
សម្តេចតេជោបន្ថែមថា ព្រែកជីកនេះ ជួយឱ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។
សម្តេចតេជោក៏ធ្លាប់បានបញ្ជាក់ផងដែរថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និង ម្យ៉ាងទៀតមានទ្វារទឹកមិនឱ្យទឹកសាបធ្លាក់ចូលក្នុងសមុទ្រនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏ធ្លាប់បានអះអាងដែរថា គម្រោងព្រែកជីកនេះ មិនបម្រើដល់ភូមិសាស្ត្រយោធារបស់ចិននោះឡើយ។ បើតាមសម្តេចធិបតី បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមានទ័ពបរទេសលើទឹកដីកម្ពុជា ហើយបន្ថែមពីលើនោះ លក្ខណៈបច្ចេកទេសព្រែកជីក ដែលមានជម្រៅទឹកត្រឹម៤ ទៅ៥ម៉ែត្រ មិនអាចឱ្យនាវាទ័ពធ្វើចរាចរណ៍បាននោះឡើយ៕