សាលាអន្តរជាតិដ៏មានកិត្យានុភាពចំនួនប្រាំបីក្នុងប្រទេសកម្ពុជា ទទួលបានអាជ្ញាបណ្ណ កម្មវិធីសិក្សាអប់រំចំណេះទូទៅស្តង់ដារដ្ឋអូស្ត្រាលី ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

Posted By: RoogRog Robot | 25-Apr-2024 13:14:40

2024-04-25 12:11pm

(ភ្នំពេញ)៖ កាលពីថ្មីៗនេះ តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីសិក្សាស្តង់ដាអូស្រ្តាលីទៅដល់សាលាអន្តរជាតិដ៏មានកិត្យានុភាពចំនួនប្រាំបីក្នុងប្រទេសកម្ពុជា និងអនុញ្ញាតឱ្យប្រើប្រាស់កម្មវិធីសិក្សាអប់រំចំណេះទូទៅស្តង់ដារដ្ឋអូស្ត្រាលីជាផ្លូវការនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២។

ការទទួលស្គាល់នេះគឺជាចំណុចដ៏សំខាន់ថ្មីមួយសម្រាប់ការអប់រំនៅក្នុងប្រទេសកម្ពុជាដែលសិស្សានុសិស្សអាចសិក្សាកម្មវិធីសិក្សារបស់សាលារដ្ឋអូស្រ្តាលីនៅក្នុងប្រទេសបាន និងជាសារបង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្តល់ឱ្យសិស្សានុសិស្សរបស់ប្រទេសកម្ពុជានូវបទពិសោធន៍អប់រំលំដាប់ពិភពលោកស្របតាមស្តង់ដាពិភពលោក។

ហើយការទទួលស្គាល់នេះមិនត្រឹមតែមានបង្ហាញពីការយកចិត្តទុកដាក់របស់សាលាចំពោះឧត្តមភាពសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគូសបញ្ជាក់ផងដែរ ទៅលើការប្តេជ្ញាចិត្តក្នុងការផ្តល់ឱ្យសិស្សរបស់ខ្លួននូវការអប់រំមួយដែលរៀបចំពួកគេសម្រាប់ភាពជោគជ័យនៅលើឆាកអន្តរជាតិ។ កម្មវិធីសិក្សារដ្ឋអូស្ត្រាលីមានភាពល្បីល្បាញទៅលើវិធីសាស្រ្ត និងភាពម៉ត់ចត់ចំពោះការអប់រំ ដែលផ្តោតលើការជំរុញទៅលើជំនាញនៃការត្រិះរិះពិចារណា (critical thinking) ការច្នៃប្រឌិត (creativity) ជំនាញដោះស្រាយបញ្ហា (problem-solving skills) និងការសិក្សាពេញមួយជីវិត (lifelong learning)។

សាលាអន្តរជាតិចំនួនប្រាំបីដែលទទួលបានអាជ្ញាប័ណ្ណកម្មវិធីសិក្សាស្តង់ដារដ្ឋអូស្រ្តាលីគឺ៖

១៖ គ្រប់សាខាសាលា Albert International Academy នៅទីក្រុងភ្នំពេញ២៖ សាលា Asia-Pacific Fredfort International School នៅទីក្រុងភ្នំពេញ៣៖ សាលា Cambridge International School of Cambodia នៅទីក្រុងភ្នំពេញ៤៖ សាលា GloLink International School Phnom Penh នៅទីក្រុងភ្នំពេញ៥៖ គ្រប់សាខាសាលា Golden Bridge International School of Phnom Penh នៅទីក្រុងភ្នំពេញ៦៖ គ្រប់សាខាសាលា PAMA International School នៅទីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៧៖ សាលា Paññāsāstra Young Leader International School នៅទីក្រុងបាត់ដំបង ខេត្តបាត់ដំបង៨៖ គ្រប់សាខាសាលា Westland International School នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល

សាលាអន្តរជាតិទាំងប្រាំបីនេះបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្តល់នូវការអប់រំដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដាអន្តរជាតិ។ តាមរយៈការដាក់កម្មវិធីសិក្សារដ្ឋអូស្ត្រាលីខាងលិចក្នុងកម្មវិធីសិក្សារបស់ពួកគេ សាលាមានគោលបំណងផ្តល់ឱ្យសិស្សានុសិស្សរបស់ខ្លួននូវចំណេះដឹង ជំនាញ និងសមត្ថភាពដែលចាំបាច់ដើម្បីភាពរីកចម្រើននៅក្នុងយុគសម័យឌីជីថលដែលមានការប្រកួតប្រជែងកាន់តែខ្លាំងនេះ។ ការអនុវត្តន៍កម្មវិធីសិក្សារដ្ឋអូស្ត្រាលីនៅក្នុងសាលាអន្តរជាតិទាំងប្រាំបីនៅក្នុងប្រទេសកម្ពុជានេះនឹងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅ និងភាពវិជ្ជមានទៅលើវិស័យអប់រំរបស់ប្រទេស។ ទាំងអស់នេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ស្ថាប័នអប់រំ អាជ្ញាធរ នឹងរដ្ឋាភិបាលក្នុងការលើកកម្ពស់ស្តង់ដានៃការអប់រំ និងផ្តល់ឱ្យសិស្សានុសិស្សនូវឱកាសសម្រាប់ការសិក្សា និងការរីកចម្រើនផ្ទាល់ខ្លួន។

សិស្សានុសិស្សដែលសិក្សាកម្មវិធីសិក្សាចំណេះទូទៅស្តង់ដារអូស្រ្តាលីនៅប្រទេសកម្ពុជាក៏អាចមានឱកាសទទួលបានអាហារូបករណ៍ ដំណើរទស្សនកិច្ចសិក្សា ធ្វើការផ្ទេរការសិក្សាទៅកាន់សាលារដ្ឋនានារបស់ប្រទេសអូស្រ្តាលី និងប្រទេសផ្សេងៗលើពីភពលោកដោយមិនខាតឆ្នាំ ទទួលបានសញ្ញាប័ត្រថ្នាក់ទី១២អូស្រ្តាលី(ចំណេះដឹងទូទៅ) និងការចូលរួមទទួលសញ្ញាប័ត្រពេលបញ្ចប់ការសិក្សាតាមថ្នាក់និមួយៗនៅរដ្ឋអូស្រ្តាលីភាគខាងលិចផងដែរ។














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...