មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨

Posted By: RoogRog Robot | 24-Apr-2024 18:24:26

2024-04-24 05:20pm

(ពោធិ៍សាត់)៖ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម ឆ្នាំ២០ ២៤-២០២៨ របស់ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិសេសក្រោមការចង្អុលបង្ហាញផ្ទាល់ របស់លោកអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលបានអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

លោក ពៅ ពិសិដ្ឋ បន្ថែមទៀតថា តាមរបាយការណ៍ក្នុង ត្រីមាសទី១ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សម្រាប់បទល្មើសព្រហ្មទណ្ឌ នៅទូទាំងខេត្តមានការលើន ឡើង ៣២លើក ស្មើនឹង៧៨%។ នាពេលថ្មីៗនេះ ផងដែរ គណៈ បញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ បានធ្វើការចុះ បង្ក្រាប និងបិទទីតាំងល្បែងផ្សងសំណាងខុសច្បាប់នៅតាម មូលដ្ឋានក្នុងភូមិសាស្ត្រខេត្ត បានទាំងស្រុង និងជាពិសេសជាង នេះទៅទៀត រដ្ឋបាលខេត្តបានអនុវត្តតាមបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយរដ្ឋបាលខេត្ត បានត្រៀមអនុ វត្តវិធានការធ្វើការតេស្ត រកសារធាតុញៀនខុសច្បាប់ ចំពោះមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា ស្ថិតក្នុងដែនសមត្ថកិច្ច របស់រដ្ឋបាលខេត្ត។

ឆ្លៀតក្នុងឱកាសនោះលោក ពៅ ពិសិដ្ឋ ក៏បានលើកឡើងពី បញ្ហាសម្រាមដែលជាបញ្ហាមួយដ៏សំខាន់ ដោយបានជំរុញរដ្ឋបាល ស្រុក ក្រុង ឃុំ សង្កាត់ ត្រូវត្រៀមដីបម្រុងទុក្ខ របស់រដ្ឋ ដើម្បីទុកដាក់សម្រាមនៅមូលដ្ឋានរៀងៗខ្លួន ឲ្យបាន ត្រឹមត្រូវផងដែរ។

លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ បានថ្លែងថា ក្រសួងមហាផ្ទៃ គឺជាក្រសួងឆ្អឹងខ្នងដ៏សំខាន់មួយ ដែលមានតួនាទីជាសេនាធិការ ជូនរាជរដ្ឋាភិបាល ក្នុងការដឹងនាំគ្រប់គ្រង រដ្ឋបាលដែនដីគ្រប់ថ្នាក់ លើវិស័យនយោបាយរដ្ឋបាល និងការ ដឹកនាំគ្រប់គ្រងនគរបាលជាតិ លើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុនិងសុវត្តិភាពសង្គមកម្ពុជា។

លោកបន្តទៀតថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ រាជរាដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតទៅលើវិស័យជាអាទិភាពចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីបន្តកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ ដូច្នេះដើម្បីធានាដល់ការបំពេញតួនាទី ជាសេនាធិការ ជូនរដ្ឋាភិបាលនីតិកាលទី៧ និងក្រោមគំនិតផ្តួចផ្តើម និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកអភិសន្តិបណ្ឌិត ស សុខា បានរៀបចំផែនការយុទ្ធសាស្ត្រស្តីពី <<ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម>>។

គួរបញ្ជាក់ថា ផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ សម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដែលត្រូវបានដាក់ឱ្យ អនុវត្តជាផ្លូវការ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងមកនេះ ដោយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺជាមគ្គុទេសក៍ សម្រាប់តម្រង់ទិសដល់ការរៀបចំ និងអនុវត្តសកម្មភាព អាទិភាពនានារបស់ក្រសួងស្ថាប័ន និងតួនាទីអង្គភាពពាក់ព័ន្ធ៕




























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...