នាយកទីចាត់ការបុគ្គលិក នៃអគ្គបញ្ជាការដ្ឋាន ផ្ញើសាររំលែកមរណទុក្ខជូនលោកស្រី លឹម ថាវី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពឧត្តមសេនីយ៍ទោ សេង សំណាង

Posted By: RoogRog Robot | 24-Apr-2024 07:24:26

2024-04-24 05:20pm

(ភ្នំពេញ)៖ ទីចាត់ការបុគ្គលិក នៃអគ្គបញ្ជាការដ្ឋាន បានចេញលិខិតរំលែកមរណទុក្ខ ជូនចំពោះលោកស្រី លឹម ថាវី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឧត្តមសេនីយ៍ទោ សេង សំណាង នាយករងទីចាត់ការបុគ្គលិក អគ្គបញ្ជាការ ដែលត្រូវជាស្វាមីលោកស្រី។ នេះបើតាមលិខិតរំលែកមរណទុក្ខ របស់ទីចាត់ការបុគ្គលិក នៃអគ្គបញ្ជាការដ្ឋាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

ក្នុងលិខិតរំលែកមរណទុក្ខ បានសរសេរថា តាងនាមថ្នាក់ដឹកនាំទីចាត់ការបុគ្គលិក នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ និងខ្លួនខ្ញុំផ្ទាល់ មានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឧត្តមសេនីយ៍ទោ​ សេង សំណាង នាយករងទីចាត់ការបុគ្គលិក អគ្គបញ្ជាការ ដែលត្រូវជាស្វាមីលោកជំទាវ បានទទួលមរណភាពនៅវេលាម៉ោង១០៖២២នាទីព្រឹក ថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ៦០ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវសមានទុក្ខដ៏ធំធេង និងសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុត ចំពោះមរណភាពរបស់ ឧត្តមសេនីយ៍ទោ សេង សំណាង ដែលជាការបាត់បង់ នូវស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់ នូវមូលធនមនុស្សមួយរូបក្នុងកងយោធពលខេមរភូមិន្ទ ដែលបានរួមចំណែកធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយ ឆន្ទៈមនសិការដ៏មោះមុត និងបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងបុព្វហេតុជាតិ មាតុភូមិ។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ទោ សេង សំណាង បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា បច្ចុប្បន្នសពលោកឧត្តមសេនីយ៍ទោ សេង សំណាង កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានលេខ#A២២ ផ្លូវ០៦ បូរីប៊ុនជេស ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ព័ត៌មាននេះ ចាត់ទុកជាការអញ្ជើញបងប្អូន ញាតិមិត្តជិតឆ្ងាយនៃសពចូលរួមបុណ្យឲ្យបានគ្រប់ៗគ្នា៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...