ព្រឹទ្ធសភាអាមេរិក អនុម័តកញ្ចប់ជំនួយយោធា ៦១ពាន់លានដុល្លារ ដែលអ៊ុយក្រែនរង់ចាំអស់ជាច្រើនខែ

Posted By: RoogRog Robot | 24-Apr-2024 10:33:24

2024-04-24 09:29am

(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិក នៅថ្ងៃអង្គារ ទី២៣ ខែមេសា (ម៉ោងនៅវ៉ាស៊ីនតោន) បានអនុម័តហើយលើកញ្ចប់ជំនួយ ៦១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែល លោកប្រធានាធិបតី ចូ បៃដិន បានសន្យាថានឹងបញ្ជូនជំនួយអាវុធភ្លាមៗទៅឱ្យទីក្រុងកៀវ ខណៈរុស្ស៉ីកំពុងមានប្រៀបនៅលើសមរភូមិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ការបោះឆ្នោតអនុម័តរបស់ព្រឹទ្ធសភាអាមេរិក ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋសភាអាមេរិកអនុម័តលើកញ្ចប់ជំនួយយោធាខាងលើសម្រាប់អ៊ុយក្រែន ដែលជាផ្នែក មួយនៃកញ្ចប់ជំនួយ ៩៥ពាន់លានដុល្លារ ដែលទីក្រុងវ៉ាស៊ីនតោននឹងបញ្ជូនទៅឱ្យតៃវ៉ាន់ និងអ៉ីស្រាអែលផងដែរ។ កញ្ចប់ជំនួយនេះត្រូវបានព្រឹទ្ធសភាអាមេរិកបោះឆ្នោត អនុម័តក្នុងសំឡេង ៧៩គាំទ្រ ទល់នឹង១៨សំឡេងជំទាស់ ហើយសេចក្ដីព្រាងច្បាប់ស្ដីពីកញ្ចប់ជំនួយនេះដែរនឹងត្រូវបញ្ជូនទៅឱ្យលោក ចូ បៃដិន ចុះហត្ថលេខាឱ្យក្លាយ ទៅជាច្បាប់ផ្លូវការ។

គួរបញ្ជាក់ថា ភ្លាមៗ ក្រោយការអនុម័តរបស់ព្រឹទ្ធសភាអាមេរិក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអរគុណដល់ថ្នាក់ដឹកនាំព្រឹទ្ធសភាអាមេរិក ទាំងមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ សម្រាប់ការអនុម័តលើកញ្ចប់ជំនួយយោធាដែលអ៊ុយក្រែនទន្ទឹងរង់ចាំជាច្រើនខែមកនេះ។ ចំណែក លោក បៃដិន បានអះអាងថាលោកនឹងចុះហត្ថលេខាលើច្បាប់ថវិកានេះឱ្យបានលឿនរហ័សបំផុត ដើម្បីអាចចាប់ផ្ដើមបញ្ជូនអាវុធឱ្យអ៊ុយក្រែនក្នុងសប្ដាហ៍នេះតែម្ដង៕



News Source: freshnewsasia.com
LATEST NEWS
មានផ្លូវ មានក្តីសង្ឃឹម | មរតកលោកតា
MORE NEWS CLICK HERE...