ចិនថ្កោលទោសការលើកឡើងរបស់សហរដ្ឋអាមេរិក ដែលថាប៉េកាំងកំពុងគាំទ្រសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន

Posted By: RoogRog Robot | 23-Apr-2024 17:49:40

2024-04-23 04:47pm

(ប៉េកាំង)៖ នៅថ្ងៃអង្គារនេះ ចិនបានថ្កោលទោស <<ការលើកឡើងគ្មានមូលដ្ឋាន>> ពីសំណាក់សហរដ្ឋអាមេរិកដែលថា ទីក្រុងប៉េកាំង កំពុងគាំទ្រដល់សង្រ្គាមរបស់រុស្ស៉ីនៅឯអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ ២០២៤។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានបញ្ជាក់ថា <<សហរដ្ឋអាមេរិកបានបង្ហាញនូវសេចក្តីព្រាងច្បាប់ ស្តីពីជំនួយយោធាទ្រង់ទ្រាយធំសម្រាប់អ៊ុយក្រែន ខណៈកំពុងធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន មកលើការធ្វើពាណិជ្ជកម្មធម្មតា រវាងចិន-រុស្ស៉ី។ វិធីសាស្រ្តបែបនេះ គឺលាក់ពុតត្បុត និងគ្មានភាពទទួលខុសត្រូវ ហើយចិនប្រឆាំងដាច់ខាតចំពោះបញ្ហានេះ>>។

លោក Wang បានបន្ថែមថា <<ជុំវិញបញ្ហាអ៊ុយក្រែន ចិនតែងតែរក្សាគោលជំហរត្រឹមត្រូវ តស៊ូមតិសម្រាប់កិច្ចចរចាសន្តិភាព និងជំរុញឱ្យមានដំណោះស្រាយនយោបាយ។ ចិន អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ញត្តិស្តីពីការនាំចេញ លើសម្ភារៈបម្រើដល់វិស័យយោធា និងស៉ីវិល។ ចិន មិនមែនជាអ្នកបង្កើត ឬជាភាគីនៃវិបត្តិអ៊ុយក្រែនទេ ហើយមិនដែលចាក់សាំងលើភ្លើង ដូច្នេះយើងនឹងមិនទទួលយក ការស្តីបន្ទោសណាមួយឡើយ>>។

គួរបញ្ជាក់ថា ចិន-រុស្ស៉ីបានបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងនយោបាយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយភាពជាដៃគូយុទ្ធសាស្រ្តនេះកាន់តែជិតស្និទ្ធ ចាប់តាំងពីរុស្ស៉ីធ្វើសង្រ្គាមនៅអ៊ុយក្រែន។ ក្រុមមន្រ្តីអាមេរិកនិយាយថា ចិនមិនបានផ្តល់ជំនួយយោធាដោយផ្ទាល់ដល់រុស្ស៉ីទេ ប៉ុន្តែបានផ្គត់ផ្គង់នូវសម្ភារៈដែលអាចបម្រើដល់វិស័យយោធា និងស៉ីវិល៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...