បទវិភាគ៖ សេដ្ឋកិច្ចចិនមានការចាប់ផ្តើមដ៏ល្អប្រសើរ ហើយកើនឡើងដោយនឹងនរជាលំដាប់

Posted By: RoogRog Robot | 23-Apr-2024 16:43:36

2024-04-23 03:38pm

(ប៉េកាំង)៖ "ផលិតផលក្នុងស្រុកសរុប (GDP)​​ ក្នុងត្រីមាសទីមួយឆ្នាំ២០២៤បានកើនឡើង៥.៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ សេដ្ឋកិច្ចជាតិចិនមានការចាប់ផ្តើមដ៏ល្អប្រសើរ កត្តាវិជ្ជមានកើនឡើងជាច្រើន ដែលបានចាក់គ្រឹះដ៏ល្អប្រសើរសម្រាប់ការសម្រេចបាន នូវគោលដៅសំខាន់ៗពេញមួយឆ្នាំ។" ថ្ងៃទី១៦ខែមេសា ក្នុងសន្និសិទសារព័ត៌មាន ដែលបើកធ្វើដោយការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន លោក Sheng Laiyun អនុប្រធានរដ្ឋបាលជាតិស្ថិតិចិន បានលើកឡើងពីសភាពការណ៍នៃដំណើរការសេដ្ឋកិច្ច ក្នុងត្រីមាសទីមួយ ព្រមទាំងបកស្រាយយ៉ាងក្បោះក្បាយអំពីទិន្នន័យពាក់ព័ន្ធ។

របាយការណ៍ការងាររបស់រដ្ឋាភិបាលចិនឆ្នាំនេះបានកំណត់គោលដៅ នៃកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះនៅត្រឹម"ប្រហែល៥ភាគរយ"។ តារាងពិន្ទុក្នុងត្រីមាសទីមួយមានន័យថា កំណើនសេដ្ឋកិច្ចសម្រចបាននូវការចាប់ផ្តើមដ៏ល្អ។ ល្បឿនកំណើន៥.៣ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ មិនត្រឹមតែបានឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលបីត្រីមាសកន្លងទៅប៉ុណ្ណោះទេ ថែមទាំងក៏ខ្ពស់ជាង ការរំពឹងទុកកាលពីមុនរបស់ គ្រឹះស្ថានអន្តរជាតិជាច្រើនទៀតផង។ តារាងពិន្ទុនេះ គឺធ្វើឱ្យអ្នកផងទាំងពួងទុកចិត្ត ចំពោះបច្ចុប្បន្នកាល និងកាន់តែមានជំនឿចិត្តចំពោះអនាគត។

មូលហេតុដែលបណ្តាលឱ្យល្បឿនកំណើន GDP លើសពីការរំពឹងទុក គឺអាស្រ័យដោយការជំរុញរួមគ្នាពីការងើបឡើងវិញ នៃឧស្សាហកម្មនិងការធ្វើឱ្យប្រសើរឡើង នៃឧស្សហកម្មសេវាកម្ម។ តាមទិន្នន័យដែលប្រកាសដោយរដ្ឋបាលជាតិស្ថិតិចិន បង្ហាញថា អត្រារួមចំណែករបស់ឧស្សាហកម្ម និងមុខរបរសេវាកម្មចំពោះកំណើន GDP បានលើសពី៩០ភាគរយ។

ក្នុងត្រីមាសទីមួយ តម្លៃបន្ថែមរបស់សហគ្រាសឧស្សហកម្មធុនមធ្យម និងធំបានកើនឡើង៦.១ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ចាប់តាំងពីចូលឆ្នាំនេះមក គ្រប់តំបន់និងក្រសួងស្ថាប័នបានដាក់ចេញវិធានការ និងគោលនយោបាយមួយចំនួន សម្រាប់គាំទ្រការអភិវឌ្ឍតួអង្គសេដ្ឋកិច្ច ដែលបានជះឥទ្ធិពលវិជ្ជមានដល់ការពង្រឹងកម្លាំងចលករ ខាងផលិតកម្មរបស់សហគ្រាស ការកែលម្អបរិយាកាសអភិវឌ្ឍរបស់សហគ្រាស និងការលើកកម្ពស់ជំនឿចិត្តអភិវឌ្ឍន៍របស់សហគ្រាស។ លើសពីនេះទៅទៀត ការប្រែប្រួលយ៉ាងសកម្មនៃតម្រូវការទាំងក្នុងនិងក្រៅប្រទេស ក៏បានគាំទ្រដល់កំណើនសេដ្ឋកិច្ចឧស្សាហកម្មផងដែរ។បើមើលពីតម្រូវការខាងក្រៅ សេដ្ឋកិច្ចពិភពលោកមានតម្រុយងើបឡើងវិញ ការនាំចេញក្នុងត្រីមាសទីមួយបានកើនឡើង៤.៩ភាគរយ ដែលល្អជាងការរំពឹងទុក។ បើមើលពីតម្រូវការក្នុងស្រុក តម្លៃបន្ថែមនៃឧស្សហកម្មផលិតទំនិញប្រើប្រាស់ ក្នុងត្រីមាសទីមួយបានកើនឡើង ៤.២ភាគរយ ហើយល្បឿនកំណើនលឿនជាងត្រីមាសទី៤ នៃឆ្នាំ២០២៣ចំនួន៤.១ភាគរយ។

ការប្រើប្រាស់បន្តក្លាយជាកម្លាំងចលករសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ ក្នុងសង្គមចិនបានឈានដល់ជាង ១២ទ្រីលានយាន់ប្រាក់ចិន ការប្រើប្រាស់ផ្នែកសេវាកម្ម បានកើនឡើងយ៉ាងឆាប់បង្គួរ។ ទំហំលក់រាយផ្នែកសេវាកម្មក្នុងត្រីមាសទីមួយ បានកើនឡើង១០ភាគរយ ហើយការចំណាយខាងសេវាកម្ម របស់ប្រជាជនគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ បានកើនឡើង១២.៧ភាគរយ។ ការប្រើប្រាស់តាមអ៊ីនធឺណែត បានបន្តមានភាពសន្ទុះខ្លាំងក្លា ទំហំលក់រាយទំនិញពិតៗតាមអ៊ីនធឺណែត ក្នុងត្រីមាសទីមួយបានកើនឡើង១១.៦ភាគរយ។ល។

លោក Sheng Laiyun បានយល់ឃើញថា ប្រទេសចិនមានចំនួនប្រជាជនយ៉ាងច្រើន ហើយទ្រង់ទ្រាយនៃការប្រើប្រាស់ មានឧត្តមភាព។ សេដ្ឋកិច្ចចិនបន្តមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ ប្រាក់ចំណូលរបស់ប្រជាជនបានកើនឡើង និងការប្រកបអាជីពត្រូវបានកែលម្អ អ្វីៗទាំងនេះសុទ្ធតែមានអំណោយផល ដល់ការបង្កើនសមត្ថភាពប្រើប្រាស់ ហើយជំនឿចិត្តរបស់អ្នកប្រើប្រាស់ ក៏បានកើនឡើងជាបន្តបន្ទាប់ផងដែរ។

ចាប់តាំងពីចូលឆ្នាំ២០២៤មក ប្រទេសចិនបានផ្តោតសំខាន់ទៅលើការពង្រីកតម្រូវការក្នុងស្រុក ការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធ និងជំរុញជំនឿចិត្ត ប្រសិទ្ធិភាពនៃគោលនយោបាយ ត្រូវបានបញ្ចេញជាបន្តបន្ទាប់។ ធនធានមនុស្សដ៏សម្បូរបែប ទ្រង់ទ្រាយទីផ្សារដ៏ធំធេង ប្រព័ន្ធឧស្សាហកម្មដ៏ល្អពេញលេញនិងការវិនិយោគខាងការស្រាវជ្រាវ និងអភិវឌ្ឍប្រកបដោយកម្រិតខ្ពស់។ល។ប្រការទាំងនេះសុទ្ធតែបានផ្តល់ការគាំទ្រដ៏សំខាន់ ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចចិនដែលមានភាពសន្ទុះខ្លាំង ជាងការរំពឹងទុកតាំងពីចូលឆ្នាំនេះមក ហើយក៏បានចាក់គ្រឹះដ៏ល្អប្រសើរដល់កំណើនសេដ្ឋកិច្ច ជានិរន្តរភាពប្រកបដោយស្ថិរភាព នាពេលក្រោយផងដែរ។

នាពេលបច្ចុប្បន្ននេះ ប្រទេសចិននៅតែស្ថិតក្នុងដំណាក់កាលកែសម្រួលធ្វើបរិវត្តកម្ម និងធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធដដែល ទោះបីជាកំណើនសេដ្ឋកិច្ចមានការឡើងចុះខ្លះក៏ដោយ ក៏ប៉ុន្តែគុណភាពនៃការអភិវឌ្ឍ បន្តមានភាពប្រសើរឡើងជាបន្តបន្ទាប់ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ កំពុងទទួលការរីកចម្រើនឥតឈប់ឈរ ហើយនិន្នាការទូទៅនៃសេដ្ឋកិច្ចចិនដែលបានងើបឡើងវិញ ប្រកបដោយភាពល្អប្រសើរ និងស្ថិរភាពមិនប្រែប្រួលទេ៕

វិទ្យុមិត្តភាពកម្ពុជាចិន



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...