TikTok ថា ច្បាប់អាមេរិក ដែលអាចហាមឃាត់បណ្តាញសង្គមរបស់ខ្លួន នឹងជាន់ឈ្លីសេរីភាពបញ្ចេញមតិ

Posted By: RoogRog Robot | 23-Apr-2024 15:23:56

2024-04-23 02:19pm

(វ៉ាស៊ីនតោន)៖ បណ្តាញទំនាក់ទំនងសង្គម TikTok កាលពីថ្ងៃអាទិត្យ បានលើកឡើងជាថ្មីនូវការព្រួយបារម្ភ អំពីសេរីភាពបញ្ចេញមតិរបស់ខ្លួន ដែលរងការគំរាមកំហែងពីច្បាប់ ដែលបានអនុម័តដោយសភាជាន់ទាបអាមេរិក ដែលនឹងហាមឃាត់ កម្មវិធីបណ្តាញសង្គមដ៏ពេញនិយម នៅសហរដ្ឋអាមេរិកមួយនេះ ប្រសិនបើក្រុមហ៊ុន ByteDance មិនលក់ TikTok ក្នុងរយៈពេលមួយឆ្នាំ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋសភាដែលជាសភាជាន់ទាបអាមេរិក បានអនុម័តច្បាប់នេះ កាលពីថ្ងៃសៅរ៍ក្នុងសំឡេង ៣៦០ ទល់នឹង ៥៨។ ឥឡូវ ច្បាប់នេះបានធ្លាក់ដល់ដៃសភាជាន់ខ្ពស់ជាទី ដែលច្បាប់នេះអាចត្រូវបានបោះឆ្នោតគាំទ្រ នៅប៉ុន្មានថ្ងៃខាងមុខនេះ។ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ធ្លាប់បាននិយាយថា លោកនឹងចុះហត្ថលេខាលើច្បាប់ស្តីពី TikTok នេះ។

សមាជិកសភាអាមេរិកជាច្រើននាក់ មកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ និងរដ្ឋាភិបាលរបស់លោក បៃឌិ និយាយថា TikTok បង្កហានិភ័យដល់សន្តិសុខជាតិ ពីព្រោះប្រទេសចិនអាចបង្ខំក្រុមហ៊ុននេះ ឱ្យចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់ចំនួន ១៧០លាននាក់ នៅសហរដ្ឋអាមេរិក។

បើយោងតាមទីភ្នាក់ងាររ៉យទ័រ វិធានការដែលរួមបញ្ចូល ច្បាប់ស្តីពីការហាមឃាត់ TikTok ទៅជាផ្នែកមួយនៃច្បាប់ ស្តីពីកញ្ចប់ជំនួយបរទេសដ៏ទូលំទូលាយ របស់អាមេរិកសម្រាប់រដ្ឋបរទេស អាចតាមដានពេលវេលាកំណត់ បានឆាប់រហ័សលើការហាមឃាត់ ដែលអាចកើតមានណាមួយបន្ទាប់ ពីច្បាប់ស្តីពីការហាមឃាត់មួយផ្សេងទៀត កាលពីមុនបានជាប់គាំងនៅក្នុងព្រឹទ្ធសភា ដែលជាសភាជាន់ខ្ពស់របស់អាមេរិក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយក្រុមហ៊ុន TikTok ថា៖ <<វាជារឿងអកុសលដែលសភាតំណាងរាស្រ្ត កំពុងប្រើលេសជំនួយបរទេសនិងមនុស្សធម៌សំខាន់ៗ ដើម្បីអនុម័តច្បាប់ហាមឃាត់ជាថ្មីម្តងទៀត ដែលនឹងជាន់ឈ្លីសិទ្ធិបញ្ចេញមតិដោយសេរី របស់ប្រជាជនអាមេរិកចំនួន ១៧០លាននាក់>>។

TikTok កាលពីខែកុម្ភៈបានរិះគន់ច្បាប់ដើម ដែលបានជាប់គាំងនៅក្នុងព្រឹទ្ធសភានោះដោយនិយាយថា វានឹង <<ត្រួតពិនិត្យជនជាតិអាមេរិករាប់លាននាក់>>។ ក្រុមហ៊ុន TikTok បានអះអាងស្រដៀងគ្នាថា ការហាមឃាត់ថ្នាក់រដ្ឋទៅលើ TikTok នៅរដ្ឋម៉ុងតាណាដែលបានអនុម័ត កាលពីឆ្នាំមុនគឺជាការរំលោភលើច្បាប់វិសោធនកម្មទីមួយ របស់សហរដ្ឋអាមេរិក។

សហភាពសេរីភាពស៊ីវិលអាមេរិក បានជំទាស់សេចក្តីព្រាងច្បាប់ ដែលអនុម័តដោយរដ្ឋសភានេះ ដោយលើកហេតុផលសេរីភាពបញ្ចេញមតិ។ ក្រុមហ៊ុន TikTok ទទូចថា ខ្លួនមិនដែលបានចែករំលែកទិន្នន័យរបស់ពលរដ្ឋអាមេរិកទេ ហើយនឹងមិនធ្វើដូច្នេះដែរ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...