អ៉ីរ៉ង់ ព្រមានសងសឹកជាអតិបរមា ប្រសិនបើអ៉ីស្រាអែលធ្វើសកម្មភាពប្រឆាំងផលប្រយោជន៍របស់ខ្លួន

Posted By: RoogRog Robot | 20-Apr-2024 16:50:11

2024-04-20 04:44pm

(ញូវយ៉ក)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian កាលពីថ្ងៃសុក្រ ទី១៩ ខែមេសា បានព្រមានថាអ៉ីរ៉ង់នឹងធ្វើការឆ្លើយតប ភ្លាមៗ និងក្នុងកម្រតិអតិបរមា ប្រសិនបើអ៉ីស្រាអែលធ្វើសកម្មភាពប្រឆាំងនឹងផលប្រយោជន៍របស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

ថ្លែងតាមរយៈអ្នកបកប្រែ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC News លោក Amirabdollahian បានគូសបញ្ជាក់ដូច្នេះថា <<ប្រសិនបើអ៉ីស្រាអែល ចង់ប្រថុយផ្សងព្រេងម្ដងទៀត ហើយធ្វើសកម្មភាពប្រឆាំងនឹងផលប្រយោជន៍របស់អ៉ីរ៉ង់ នោះការឆ្លើយតបរបស់យើងនៅលើកក្រោយនឹងធ្វើឡើងភ្លាមៗ ក្នុងកម្រិតអតិបរមា>>។

តែទោះជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ បានបន្ថែមថាដ្រូនដែលប្រព័ន្ធផ្សព្វផ្សាយអាមេរិកផ្សាយថាបាញ់ចេញពីអ៉ីស្រាអែល វាយប្រហារលើទីក្រុង Isfahan គឺជាប្រភេទដ្រូនខ្នាតតូច ហើយមិនមានការខូចខាត ឬជនរងគ្រោះនៅក្នុងការវាយប្រហារនេះឡើយ ខណៈរុមមន្ត្រីអ៉ីរ៉ង់ បានអះអាងថា តេហេរ៉ង់គ្មានផែនការសងសឹកប្រឆាំងអ៉ីស្រាអែលនោះទេក្នុងពេលនេះ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...