ក្រសួងព័ត៌មាន បង្ហាញលទ្ធផលសិក្ខាសាលាតម្រង់ទិស និងប្រមូលធាតុចូលដើម្បីរៀបចំ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Posted By: RoogRog Robot | 19-Apr-2024 20:49:38

2024-04-19 07:43pm

(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យ នៃក្រសួងព័ត៌មាន នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញលទ្ធផលនៃសិក្ខាសាលាតម្រង់ទិស និងប្រមូលធាតុចូលដើម្បីរៀបចំ <<ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន>> ដែលបានរៀបចំធ្វើឡើងក្នុងក្របខណ្ឌការលើកកម្ពស់ គុណភាព សីលធម៌ និងតម្លៃវិជ្ជាជីវៈសម្រាប់អាជីពសារព័ត៌មាននៅកម្ពុជា។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ដែលមានអ្នកចូលរួមសរុបចំនួន៣២៥នាក់ មានសមាសភាព ជាអ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដែលបានអញ្ជើញមកពីអង្គភាពសារ ព័ត៌មាន សមាគមសារព័ត៌មានក្នុងប្រទេសកម្ពុជា ព្រមទាំងមន្ត្រីទទួលបន្ទុកព័ត៌មានពីស្ថាប័នផ្សេងទៀត។

លោករដ្ឋមន្ដ្រី នេត្រ ភក្ដ្រា បានគូសបញ្ជាក់ថា សិក្ខាសាលានេះត្រូវបានកត់ត្រាទុកជាប្រព្រឹត្តិការណ៍លើកដំបូង ហើយសម្រាប់កិច្ចប្រជុំប្រភេទនេះ ដើម្បីផ្ដល់ ឱកាសដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកចូលរួមទាំងអស់ ក្នុងការបញ្ចេញគំនិត យោបល់របស់ខ្លួន ក្នុងកិច្ចពិភាក្សា និងផ្តល់ធាតុចូលសំខាន់ៗសម្រាប់ជាមូលដ្ឋានដើម្បីឈានទៅរៀបចំ <<ធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មាន>> រួមមួយនៅកម្ពុជា។

ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ក្រោយពេលត្រូវបានបង្កើតឡើងហើយ នឹងក្លាយទៅជាស្តង់ដាប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈរបស់ជាតិសម្រាប់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់គោរព និងប្រតិបត្តិតាម សំដៅបន្តរួម ចំណែកអភិវឌ្ឍន៍ឲ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបន្តផ្តល់បរិយាកាសអំណោយផល សម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ នូវសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅកម្ពុជា។

លោករដ្ឋមន្ដ្រី បានលើកឡើងអំពីសារៈសំខាន់ នៃការផ្តួចផ្តើមក្នុងការបង្កើត ឡើងនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានថា ធម្មនុញ្ញនេះនឹងរួមចំណែកគាំទ្រការលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា តាមរយៈការពង្រឹងគុណភាពនិងសមត្ថភាពជំនាញ ពង្រឹងការគោរពក្រមសីលធម៌វិជ្ជាជីវ និងគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុង វិស័យព័ត៌មាន។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានទាំងស្រុង៖







































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...