កម្មវិធីស្វែងយល់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ នឹងធ្វើការផ្សព្វផ្សាយតាមវិទ្យុ FM ទូទាំង២៥ រាជធានី ខេត្ត ចាប់ពីថ្ងៃទី២៧ ខែមេសា រហូតដល់ ថ្ងៃទី២៤ ខែឧសភា

Posted By: RoogRog Robot | 19-Apr-2024 19:30:54

2024-04-19 06:24pm

(ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា <<ក្រុមប្រឹក្សា>> អាណត្តិទី៤ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ .ប) បានបង្កើតកម្មវិធីស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងក្នុងស្រទាប់មហាជននៅទូទាំងប្រទេសកម្ពុជា អំពីសារៈសំខាន់នៃការបោះឆ្នោត។

កម្មវិធីស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤នេះ នឹងត្រូវធ្វើការផ្សព្វផ្សាយតាមវិទ្យុ FM ទូទាំង២៥ រាជធានី ខេត្ត ចាប់ពីថ្ងៃទី២៧ ខែមេសា រហូតដ ល់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ តាមរយៈការផ្ទេរភារកិច្ចជូនគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ធ្វើជាវាគ្មិនឆ្លើយ និងបកស្រាយសំណួរ ឬចម្ងល់ និងសំណូមពររបស់មិត្តអ្នកស្តាប់១ ម៉ោង ក្នុង១ថ្ងៃ សម្រាប់រយៈពេល ២៨ថ្ងៃ តាមវិទ្យុ FM ទូទាំង២៥ រាជធានី ខេត្ត។

កម្មវិធីនេះ គឺជាការបើកឱកាសដល់បងប្អូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធនានា ធ្វើការស្វែងយល់ និងស្រាយចម្ងល់របស់ខ្លួនជាពិសេសអ្នកបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែងអាចត្រៀមខ្លួនទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា កម្មវិធីនេះធ្លាប់ត្រូវបានរៀបចំ និងទទួលបានជោគជ័យ ព្រមទាំងការកោតសរសើរពីគ្រប់មជ្ឈដ្ឋាននៅឆ្នាំ២០១៦ ឆ្នាំ២០១៧ ឆ្នាំ២០១៨ ឆ្នាំ២០២២ និងឆ្នាំ២០២៣។ អាស្រ័យហេតុនេះ សូមបងប្អូនប្រិយមិត្តអ្នកស្តាប់ទាំងអស់ រង់ចាំតាមដានស្តាប់ និងចូលរួមសាកសួរទៅកាន់វាគ្មិនដោយមេត្រីភាព៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...