សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនអ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ ចំពោះមរណភាពរបស់ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន

Posted By: RoogRog Robot | 19-Apr-2024 18:39:31

2024-04-19 05:34pm

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខ ផ្ញើជូនអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុនជីបម៉ុង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ

អ្នកឧកញ៉ា និងលោកជំទាវ ចំពោះមរណភាពរបស់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន ត្រូវជាឱពុកក្មេករបស់ អ្នកឧកញ៉ា លាង ម៉េង។

ក្នុងសារលិខិត បានសរសេរថា <<ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំ និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លឹម តេក អៀក) ដែលជាឪពុកក្មេករបស់ អ្នកឧកញ៉ា លោកទទួលមរណភាព នៅថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៤ ម៉ោង ១០:០៥នាទី ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវសេចក្តីសង្វេគប្រកប ដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រមទាំងសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ព្រោះថា ការបាត់បង់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន គឺជាការបាត់បង់ឪពុក ឪពុកក្មេក ជីតា ជីតាទួត ដែលមាន ព្រហ្មវិហារធម៌មិនចេះរីងស្ងួតចំពោះកូន ចៅ ចៅទួតជាទីស្រឡាញ់ទាំងអស់ ហើយក៏ជាការបាត់បង់ពុទ្ធសាសនិក ដ៏សកម្មឆ្នើមមួយរូប ដែលតែងតែលើកតម្កើង និងទ្រទ្រង់ព្រះពុទ្ធសាសនាជារៀងរហូតមក។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូម អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរាប់អានពីខ្ញុំ និងភរិយា>>៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...