ក្រសួងការបរទេសចិន៖ រាល់ឧបាយកលនយោបាយណាមួយ ដែលប្រើច្បាប់ជាលេសសុទ្ធតែអសារឥតការ

Posted By: RoogRog Robot | 19-Apr-2024 17:35:33

2024-04-19 04:31pm

(ប៉េកាំង)៖ ថ្ងៃទី១៨ ខែមេសា នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសចិន មានអ្នកសារព័ត៌មានបានសួរថា ពួកយើងបានចាប់អារម្មណ៍ថា សេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅក្នុងកិច្ចប្រជុំកំពូលត្រីភាគីរវាងអាមេរិក ជប៉ុននិងហ្វីលីពីន ដែលធ្វើឡើងនាពេលថ្មីៗនេះ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ប្រទេសចិន នៅសមុទ្រចិនខាងត្បូង និងអំពាវនាវឱ្យភាគីចិនគោរពតាមការកាត់ក្តី នៃសំណុំរឿងមជ្ឈត្តការសមុទ្រចិនខាងត្បូង ឆ្នាំ២០១៦។

តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ? លោកLin Jianបានថ្លែងថា ភាគីចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះប្រទេសពាក់ព័ន្ធ ដែលលេងឧបាយកលនយោបាយជាក្រុម ប្រឆាំងយ៉ាងដាច់ខាតចំណោះរាល់ទង្វើណា ដែលបង្កឱ្យមានវិវាទកាន់តែធ្ងន់ធ្ងរ និងបំផ្លាញសន្តិសុខនិងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ប្រទេសដទៃទៀត ក៏ដូចជាប្រឆាំងយ៉ាងដាច់ខាត ចំពោះការបង្កើត "រង្វង់សម្ព័ន្ធតូច" ដែលបិទខ្ទប់និងរើសអើងអ្នកដទៃនៅក្នុងតំបន់នេះ។ភាគីចិននឹងមិនទទួលយកជាដាច់ខាត នូវការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងការមួលបង្កាច់ក្នុងចេតនាអាក្រក់ចំពោះប្រទេសចិន ពីសំណាក់ប្រទេសពាក់ព័ន្ធស្តីពីបញ្ហាសមុទ្រចិនខាងត្បូងនោះឡើយ។

ការកាត់ក្តីក្នុងសំណុំរឿងមជ្ឈត្តការសមុទ្រចិនខាងត្បូង គឺខុសច្បាប់និងត្រូវទុកជាមោឃ។ ប្រទេសចិនមិនទទួលយក មិនចូលរួម ក្នុងការធ្វើមជ្ឈត្តកម្ម មិនទទួលយក មិនទទួលស្គាល់អ្វីដែលគេហៅថាមជ្ឈត្តកម្ម ហើយក៏មិនទទួលយកការផ្តួចផ្តើមគំនិត និងសកម្មភាពណាមួយ ដែលឈរលើមូលដ្ឋាននៃការកាត់ក្តីនេះដែរ៕


វិទ្យុមិត្តភាពកម្ពុជាចិន

News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...