ក្រុមហាម៉ាស់៖ ចំនួនអ្នកស្លាប់នៅហ្គាហ្សា កើនជិត ៣៤,០០០នាក់ ក្រោយបានកត់ត្រា ៧១នាក់ទៀត ក្នុងរយៈពេល ២៤ចុងក្រោយ

Posted By: RoogRog Robot | 18-Apr-2024 22:30:15

2024-04-18 09:23pm

(ហ្គាហ្សា)៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់នៃប្រជាជនប៉ាឡេស្ទីន ដែលជាលទ្ធផលនៃការវាយប្រហារ ដែលកំពុងបន្តរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៣,៩៧០នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៧១ នាក់ និង១០៦ នាក់ទៀតរងរបួស ដែលនាំឱ្យចំ​នួនអ្នកស្លាប់សរុបកើនដល់ ៣៣,៩៧០នាក់ និងរងរបួស ៧៦,៧៧០នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ អ្នកនាំពាក្យក្រសួង លោក Ashraf Al-Qudra បាននិយាយថា កងទ័ពអ៊ីស្រាអែល <<បានបំផ្លាញ>> ប្រព័ន្ធសុខាភិបាលនៅភាគខាងជើងហ្គាហ្សាស្ទ្រីប ដោយបានទុកឱ្យមនុស្សប្រហែល ៧០០,០០០ នាក់រស់នៅគ្មានសេវាសុខាភិបាល៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...