មេដឹកនាំអ៊ីរ៉ង់និយាយថា ទីក្រុងតេហេរ៉ង់អាចនឹងពិនិត្យមើលឡើងវិញនូវ «គោលលទ្ធិនុយក្លេអ៊ែរ» របស់ខ្លួន ចំពេលមានការគំរាមកំហែងរបស់អ៊ីស្រាអែល

Posted By: RoogRog Robot | 18-Apr-2024 21:09:29

2024-04-18 08:05pm

(តហេរ៉ង់)៖ មេបញ្ជាការជាន់ខ្ពស់នៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អ៊ីរ៉ង់អាចនឹងពិនិត្យឡើងវិញនូវ <<គោលលទ្ធិនុយក្លេអ៊ែរ>> របស់ខ្លួន បន្ទាប់ពីមានការគំរាមកំហែងពីអ៊ីស្រាអែល ដោយបង្កើនការព្រួយបារម្ភអំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ដែលប្រទេសនេះតែងតែនិយាយថា វាត្រូវបានរឹតត្បិតសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

អ៊ីស្រាអែលបាននិយាយថា ខ្លួននឹងសងសឹកប្រឆាំងនឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃទី ១៣ ខែមេសារបស់អ៊ីរ៉ង់ ដែលទីក្រុងតេហេរ៉ង់និយាយថា ត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល លើបរិវេណស្ថានទូតរបស់ខ្លួននៅទីក្រុងដាម៉ាស កាលពីដើមខែនេះ។

ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តី លោក Ahmed Hatlab មេបញ្ជាការឆ្មាំបដិវត្តន៍ដែលទទួលខុសត្រូវសន្តិសុខនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយនិយាយថា <<ការគំរាមកំហែងរបស់របប Zionist ប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ បង្ខំឱ្យខ្លួនអាចពិនិត្យមើលឡើងវិញ នូវគោលលទ្ធិនុយក្លេអ៊ែររបស់យើង ហើយក៏អាចនឹងងាកចេញពីការពិចារណារបស់យើងពីមុនផងដែរ>>។

កាលពីឆ្នាំ ២០២១ រដ្ឋមន្ត្រីស៊ើបការណ៍សម្ងាត់របស់អ៊ីរ៉ង់បាននិយាយថា សម្ពាធរបស់លោកខាងលិច អាចរុញច្រានទីក្រុងតេហេរ៉ង់ឱ្យស្វែងរកអាវុធនុយក្លេអ៊ែរ ដែលប្រាស់ចាកពីការណែនាំ របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដែលបានហាមឃាត់នៅក្នុងក្រឹតសាសនា (fatwa) របស់លោកនៅដើមទសវត្សរ៍ឆ្នាំ ២០០០ ។

លោក Khamenei បានលើកឡើងនៅឆ្នាំ ២០១៩ ថា <<ការផលិត និងស្តុកទុកគ្រាប់បែកនុយក្លេអ៊ែរគឺខុសច្បាប់ ហើយការប្រើប្រាស់វាខុសច្បាប់ (ហាមឃាត់ដោយសាសនា) ... ទោះបីជាយើងមានបច្ចេកវិទ្យានុយក្លេអ៊ែរក៏ដោយ អ៊ីរ៉ង់បានជៀសវាងវាយ៉ាងម៉ឺងម៉ាត់>>៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...