លោក Erdogan ៖ មេដឹកនាំហាម៉ាស លោក Haniyeh នឹងធ្វើទស្សនកិច្ចនៅតួកគី នាចុងសប្ដាហ៍នេះ

Posted By: RoogRog Robot | 18-Apr-2024 11:44:17

2024-04-18 10:38am

(អ៉ីស្ដង់ប៊ូល)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានឱ្យដឹងកាលពីថ្ងៃពុធ ទី១៧ ខែមេសា ថាលោកនឹងទទួលស្វាគមន៍ លោក Ismail Haniyeh នាឱកាសដែលមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាសរូបនេះប​ំពេញទស្សនកិច្ចក្នុងប្រទេសតួកគី នៅចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Erdogan មិនបានបញ្ជាក់ថាតើជំនួបរវាងរូបលោក និងលោក Haniyeh នឹងត្រូវធ្វើឡើងនៅទីណានោះទេ។ ប៉ុន្តែមន្ត្រីតួកគីម្នាក់បានឱ្យដឹងថាអ្នកទាំង២ អាចនឹងត្រូវជួបគ្នា ក្នុងកិច្ចពិភាក្សាមួយដែលនឹងត្រូវរៀបចំឡើងនៅឯវិមាន Dolmabahce ក្នុងទីក្រុង Istanbul នៅថ្ងៃសៅរ៍ចុងសប្ដាហ៍ខាងមុខនេះ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានស្ថិតក្នុងប្រទេសកាតា កាលពីថ្ងៃពុធសប្ដាហ៍នេះ និងបាននិយាយថាលោកបានចំណាយពេល ជាង ៣ម៉ោងជាមួយលោក Haniyeh ហើយបានផ្លាស់ប្ដូរយោបល់គ្នាពាក់ព័ន្ធនឹងកិច្ចចរចាស្ដីពីបទឈប់បាញ់សម្រាប់សង្រ្គាមហ្កាហ្សា។ លោក Erdogan បានជួប លោក Haniyeh លើកចុងក្រោយបំផុតកាលពីខែកក្កដា ឆ្នាំ២០២៣ នៅពេលដែលប្រធានាធិបតីតួកគីរូបនេះទទួលស្វាគមន៍លោក Haniyeh និងប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នៅឯវិមានប្រធានាធិបតីក្នុងទីក្រុង Ankara៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...