ប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ហួត សុធី ជាស្នងការនគរបាលខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដែលត្រូវទៅខេត្តកំពង់ឆ្នាំង

Posted By: RoogRog Robot | 18-Apr-2024 10:19:22

2024-04-18 09:16am

(សៀមរាប)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ទោ ហួត សុធី ជាស្នងការនគរបាលខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោ ហួត សុធី អតីតស្នងការនគរបាលខេត្តឧត្តរមានជ័យ ត្រូវផ្លាស់ប្ដូរទៅកាន់តំណែងជា ស្នងការនគរបាលខេត្តសៀរាម ខណៈលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ត្រូវទៅកាន់តំណែងជាស្នងការកំពង់ឆ្នាំង។

សូមជម្រាបថា ក្នុងពេលកាន់តំណែងជាស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានយកអស់កម្លាំងកាយចិត្ត ក្នុងការដឹកនាំកងកម្លាំងនគរបាល ដើម្បីធានាដល់សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជា និងការប្រគល់ភារកិច្ចពីថ្នាក់ដឹកនាំ៕





News Source: freshnewsasia.com
LATEST NEWS
ភាពចម្រូងចម្រាសព្រែកជីកហ្វូណន
MORE NEWS CLICK HERE...