អ្នកឧកញ៉ា លាង ម៉េង ផ្ញើលិខិតថ្លែងអំណរគុណ គោរពជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលបានចូលរួមរំលែកទុក្ខ ចំពោះមរណភាពឪពុកក្មេករបស់អ្នកឧកញ៉ា

Posted By: RoogRog Robot | 18-Apr-2024 09:39:32

2024-04-18 08:33am

(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានផ្ញើលិខិតថ្លែងអំណរគុណ គោរពជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពរបស់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លីម តេកអៀក) ដែលត្រូវជាឪពុកក្មេករបស់អ្នកឧកញ៉ា។

លិខិតរបស់អ្នកឧកញ៉ា លាង ម៉េង មានខ្លឹមសារដូច្នេះថា <<ខ្ញុំបាទ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសាររំលែកទុក្ខ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ របស់ សម្តេចរដ្ឋសភាធិបតី ដែលបានសម្តែងនូវមនោសញ្ចេតនា សមានទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសាររបស់ខ្ញុំបាទ ចំពោះមរណភាពរបស់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លីម តេកអៀក) ដែលត្រូវជាឪពុក ឪពុកក្មេក ជីតា ជីតាទួត របស់គ្រួសារយើងខ្ញុំ នាថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង ១០:០៥នាទីព្រឹក ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ។

ខ្ញុំបាទសូមគោរពសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចរដ្ឋសភាធិបតី ដែលបានចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំក្នុងពិធីបុណ្យ សពអ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន ស្របតាមប្រពៃណី និងព្រះពុទ្ធសាសនា។ សារលិខិតចែក រំលែកទុក្ខដ៏ខ្ពង់ខ្ពស់របស់ សម្តេចរដ្ឋសភាធិបតី គឺជាសក្ខីភាពបញ្ជាក់នូវទឹកចិត្តស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះខ្ញុំបាទ និងភរិយា ព្រមទាំងគ្រួសារ ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាននូវសមានចិត្តដ៏ប្រពៃ ខ្ពង់ខ្ពស់ ថ្លៃថ្លា របស់សម្តេចរដ្ឋសភាធិបតីបានឡើយ។

ខ្ញុំបាទសូមគោរពជូនពរ សម្តេចរដ្ឋសភាធិបតី ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ>>៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...