សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកទុក្ខជូន អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ ចំពោះមរណភាពរបស់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន

Posted By: RoogRog Robot | 17-Apr-2024 21:12:46

2024-04-17 08:12pm

( ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងសោកស្ដាយជាពន់ពេក ចំពោះមរណភាពរបស់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លីម តេកអៀក) ត្រូវជាឱពុកក្មេករបស់ អ្នកឧកញ៉ា លាង ម៉េង ដែលបានទទួលមរណភាព នៅថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០:០៥ នាទី ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។

ស្ថិតក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសព អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...