ថ្នាក់ដឹកនាំស្រុកស្ទោង បន្តកំសាន្តសប្បាយឆ្នាំថ្មីជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅវត្តពោធិដំណាក់

Posted By: RoogRog Robot | 17-Apr-2024 21:07:31

2024-04-17 08:04pm

(កំពង់ធំ)៖ លោកសាយ គឹមឡម អភិបាល ស្រុកស្ទោងបានបន្តលេងល្បែងប្រពៃណីជាតិខ្មែរកំសាន្តសប្បាយបុណ្យចូលឆ្នាំថ្មីជាមួយ ប្រជាពលរដ្ឋ នារដូវកាលបុណ្យចូលឆ្នាំថ្មី ឆ្នាំរោងឆ្នាំ ២០២៤នៅវត្តពោធិដំណាក់ ស្ថិតនៅក្នុងភូមិចំណាក់ ឃុំចំណាក្រោមស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ១៧ខែមេសាឆ្នាំ ២០២៤ យ៉ាងរីករាយនិងស្និទ្ធស្នាលបំផុត។

លោកបានលើកឡើងថា ថ្វីដ្បិតថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល ៤ថ្ងៃ កន្លងផុតទៅមែន ប៉ុន្តែប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសអ្នកស្រុកស្ទោង នៅតែបន្តលេងកម្សាន្តសប្បាយតាមទំនៀមទម្លាប់ ប្រពៃណីអ្នកមូលដ្ឋានកំសាន្តសប្បាយនៅ តាមវត្តអារាមនានានៅឡើយ។

លោក បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមបន្តថែរក្សាការពារព្រៃលិចទឹក ជាពិសេសកុំនាំគ្នារុករានទន្ទ្រានព្រៃរនាមនៅតំបន់ ៣ជាដាច់ខាត ហើយត្រូវនាំគ្នាថែរក្សា ជម្រកត្រីពងនិងជីវចម្រុះ ដើម្បីជាកេរ្តិ៍ដំណែលទុកឲ្យកូនចៅយើងជំនាន់ក្រោយនិងអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាលអាណិតទី ៧ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

គួរកត់សំគាល់ផងដែរថា អំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៤ថ្ងៃស្រុកស្ទោងមានអ្នកលេងកម្សាន្តប្រមាណ ៣០ម៉ឺននាក់ ហើយលោកអភិបាលស្រុកនិងសហការីតែងតែចូលរួមលេងកម្សាន្តជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមបណ្ដាវត្តនានាជារៀងរាល់ថ្ងៃ៕


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...