សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន អ្នកឧកញ៉ា លាង ម៉េង ចំពោះមរណភាពអ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន ដែលជាឪពុកក្មេករបស់អ្នកឧកញ៉ា

Posted By: RoogRog Robot | 17-Apr-2024 20:21:22

2024-04-17 07:17pm

(ភ្នំពេញ)៖ ស​ម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុនជីបម៉ុង និងភរិយា ចំពោះមរណភាពរបស់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន ដែលជាឪពុកក្មេករបស់អ្នកឧកញ៉ា លាង​ ម៉េង។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសេចក្តីក្រៀមក្រំ និងសោកស្តាយ ក្រោយទទួលដំណឹងអំពីមរណភាពរបស់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លឹម តេក អៀក) ដែលត្រូវជាឪពុកក្មេករបស់អ្នកឧកញ៉ា លាង ម៉េង នៅថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០:០៥ នាទី ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចសូមសម្តែងនូវការសោកស្តាយ ដោយក្តីអាឡោះអាល័យជាមួយអ្នកឧកញ៉ា និងភរិយា ចំពោះការបាត់បង់ឪពុក ជីតា និងជីតាទូត ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃចំពោះកូន និងចៅ ហើយ ក៏ជាការបាត់បង់ពុទ្ធសាសនិកដ៏ល្អឆ្នើមមួយរូប ដែលមានសទ្ធាជ្រះថ្លាក្នុងការរួមចំណែកកសាងលើកស្ទួយ វិស័យព្រះពុទ្ធសាសនានៅកម្ពុជា។

សម្តេចសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន សូមបានចាប់កំណើតក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...