ជប៉ុន ព្រមានពីហានិភ័យនៃការស្លាប់ ដោយសារមេរោគរលាកបំពង់ក

Posted By: RoogRog Robot | 29-Mar-2024 12:25:17

2024-03-29 11:19am

(តូក្យូ)៖ អាជ្ញាធរសុខាភិបាលជប៉ុន បានចេញការព្រមានពីការហក់ឡើងនូវករណីឆ្លងមេរោគរលាកបំពង់ក ដែលអាចបណ្តាលឱ្យស្លាប់ ខណៈករណីឆ្លងមានកើនឡើងប្រហែល ៣ដងច្រើនធៀបនឹងឆ្នាំមុន នៅក្នុងទីក្រុងតូក្យូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ ២០២៤។

របាយការណ៍របស់ក្រសួងសុខាភិបាល កាលពីដើមខែមីនា បានឱ្យដឹងថា នៅទូទាំងប្រទេសជប៉ុន ការឆ្លងបាក់តេរី streptococcus ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានការកើនឡើង ៤ដងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ រហូតមកដល់ថ្ងៃទី១០ ខែមីនា ជប៉ុនបានកត់ត្រាពីជំងឺរលាកបំពង់ក ដែលមានលក្ខណៈស្រួចស្រាវជាងមុនចំនួន ៤៧៤ករណី និងមានអត្រាស្លាប់រហូតដល់ ៣០ភាគរយ។ រោគសញ្ញានៃជំងឺនេះនឹងចេញ នៅពេលបាក់តេរីរាលដាលពាសពេញរាង្គកាយ ដែលអាចនាំឱ្យខូចសរីរាង្គ។ បើតាមលោក Hitoshi Honda សាស្រ្តាចារ្យផ្នែកជំងឺឆ្លងនៃសកលវិទ្យាល័យ Fujita Health University វាមិនមែនជាជំងឺផ្លូវដង្ហើមដូចរលាកសួត ឬកូវីដ១៩ នោះទេ ដូច្នេះវាមិនទំនងជាឆ្លងរាលដាលឡើយ។

គួរបញ្ជាក់ថា ដោយសារតែការកើនឡើងនូវករណីនេះ នាំឱ្យមានសេចក្តីរាយការណ៍ថា ក្រុមបាល់ទាត់កូរ៉េខាងជើងបានលុបចោលការប្រកួតវគ្គជម្រុះ World Cup ភ្លាមៗក្នុងប្រទេសជប៉ុន កាលពីសប្តាហ៍មុន៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...