សិង្ហបុរី បន្តរកឃើញករណីឆ្លងកូវីដ១៩ ចំនួន៣,៥៥៣ករណី និងស្លាប់ ៥នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

Posted By: RoogRog Robot | 18-Aug-2022 22:40:42

2022-08-18 09:35pm

(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ ថ្មីៗចំនួន៣,៥៥៣នាក់ និងស្លាប់ ៥នាក់ទៀតក្នុងរយៈ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មានករណីនាំចូលចំនួន ២១៨ករណី ក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។

បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,៨០៩,២៥១ករណី ដែលក្នុងនោះស្លាប់ ១,៥៧២នាក់៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...