ប្រធានាធិបតីអ៊ុយក្រែនស្នើឱ្យមាន កិច្ចព្រមព្រៀងផ្លូវការស្តីពី ការផ្តល់សំណងពីរុស្ស៉ី សម្រាប់ការខូចខាតក្នុងសង្រ្គាម

Posted By: RoogRog Robot | 21-May-2022 10:30:16

2022-05-21 09:26am

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានស្នើឱ្យមាន កិច្ចព្រមព្រៀងផ្លូវការមួយជាមួយ បណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស៉អ៊ុយក្រែន ដើម្បីធានាឱ្យបាននូវការផ្តល់សំណងពីប្រទេសរុស្ស៉ី សម្រាប់ទំហំនៃការខូចខាត ដែលកងទ័ពរុស្ស៉ីបានបង្កឡើងក្នុងសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២។

លោក Zelensky បានលើកឡើងយ៉ាងដូច្នេះថា <<យើងអញ្ជើញប្រទេសជាដៃគូទាំងអស់ ឱ្យចូលរួមចុះកិច្ចព្រមព្រៀងពហុភាគីមួយ ដើម្បីបង្កើតចេញជាយន្តការសម្រាប់ធានាថា អ្នកគ្រប់គ្នាដែលបានរងទុក្ខវេទនា ដោយសារទង្វើរបស់រុស្ស៉ី អាចទទួលបានសំណង សម្រាប់ការខូចខាតទាំងអស់ ដែលកើតឡើង>>។

បើតាមលោកប្រធានាធិបតីអ៊ុយក្រែន នៅក្រោមកិច្ចព្រមព្រៀងដែលស្នើឡើងខាងលើ គឺលុយនិងទ្រព្យសម្បត្តិនានារបស់រុស្ស៉ី ដែលមានវត្តមាននៅក្នុងបណ្តាប្រទេសជាហត្ថលេខី នឹងត្រូវរឹបអូស រួចបង្វិលទៅកាន់មូលនិធិសំណងពិសេសមួយ។

ជាចុងក្រោយ លោក Zelensky បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងបែបនេះ នឹងបង្ហាញឱ្យប្រទេសទាំងអស់យល់ច្បាស់ថា អ្នកដែលបង្កការឈ្លានពាន លើប្រទេសដទៃ នឹងត្រូវតបស្នងតម្លៃសម្រាប់ទង្វើរបស់ពួកគេ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...