ថៃ៖ មនុស្ស ៥,៣៧៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣៧នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

Posted By: RoogRog Robot | 21-May-2022 10:00:50

2022-05-21 08:58am

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥,៣៧៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។

ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៣៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៥,៧៧៥នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,៤០៦,៧៥៥ករណី ក្នុងនោះមានអ្នកស្លាប់ ២៩,៧១៥នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.៣១លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១៣៥លានដូស ក្នុងនោះប្រជាជនជាង ៥១.៩៨លាននាក់ (៧៤.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ២៧.១០លាននាក់ (៣៨.៨%) បានចាក់ដូសជំរុញ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...