នូវែលសេឡង់នឹងបង្កើនការរឹតត្បិត ក្នុងករណី «អូមីក្រុង» រាតត្បាតក្នុងសហគមន៍ ប៉ុន្តែនឹងពុំមានការបិទខ្ទប់ទៀតឡើយ

Posted By: RoogRog Robot | 20-Jan-2022 15:05:38

2022-01-20 02:03pm

(វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចាស៉ីនដា អាដឺន (Jacinda Ardern) នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា វិធានការរឹតត្បិតនឹងត្រូវរឹតបន្តឹងថែមទៀត នៅទូទាំងប្រទេស ប្រសិនបើមានផ្ទុះការឆ្លងរាលដាលវីរុស COVID-19 បំប្លែងថ្មី Omicron ក្នុងសហគមន៍ ប៉ុន្តែលោកស្រីបានបញ្ជាក់ថា នឹងមិនមានការបិទខ្ទប់ ឬ lockdown ទៀតឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២។

លោកស្រី អាដឺន បានថ្លែងថា នៅពេលដែលមានភស្តុតាងបង្ហាញពី ការឆ្លងរាតត្បាត Omicron នៅក្នុងសហគមន៍ ប្រទេសនូវែលសេឡង់ នឹងត្រូវរឹតបន្តឹងវិធានការការពារ រួមមានការដាក់កាតព្វកិច្ចឱ្យប្រជាជនពាក់ម៉ាស ក៏ដូចជាការដាក់កំហិតចំនួនមនុស្សជួបជុំគ្នា នៅតាមទីសាធារណៈ។ មកទល់ពេលនេះ នូវែលសេឡង់បានរកឃើញករណីឆ្លង Omicron ច្រើនគួរសម ប៉ុន្តែពួកវាសុទ្ធតែជាករណីនាំចូល ដោយមិនទាន់មានករណីឆ្លងក្នុងសហគមន៍នៅឡើយទេ។

គួរបញ្ជាក់ថា ព្រំប្រទល់របស់នូវែលសេឡង់ ត្រូវបានបិទមិនទទួលជនបរទេស ចាប់តាំងតែពីខែមីនា ឆ្នាំ២០២០មក ហើយគម្រោងក្នុងការបើកព្រំប្រទល់ឡើងវិញជាដំណាក់កាល ត្រូវបានពន្យារពេលពីពាក់កណ្តាលខែមករានេះ ទៅដល់ចុងខែកុម្ភៈ ខាងមុខវិញ ដោយសារតែក្តីបារម្ភ អំពីវីរុសបំប្លែងថ្មី Omicron៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...