TOP NEWS: ក្រសួងសុខាភិបាល៖ ១៦ថ្ងៃជាប់គ្នាកម្ពុជាមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំណែកអ្នកឆ្លងថ្មី៣៧នាក់ (ករណីនាំចូល១៨នាក់ និងឆ្លងសហគមន៍១៩នាក់ ជាប្រភេទអូមីក្រុង), ជាសះស្បើយ១៦នាក់

Posted By: RoogRog Robot | 20-Jan-2022 12:49:42

2022-01-20 11:42am

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ រយៈពេល១៦ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះ រកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន៣៧នាក់ ក្នុងនោះករណីនាំចូលចំនួន១៨នាក់ និងឆ្លងក្នុងសហគមន៍១៩នាក់, អ្នកជំងឺចំនួន១៦នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៩១៤នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,១៦២នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕



News Source: freshnewsasia.com
LATEST NEWS
ស្ពានអ្នកលឿង មរតកលោកតា
MORE NEWS CLICK HERE...